រុស្ស៊ីផ្ដល់យោបល់ឲ្យប្រើមាសរបស់ខ្លួន ជំនួសលុយដុល្លារអាមេរិក

  • 2019-01-23 07:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដុំ​មាស​របស់​រុស្ស៊ី អាច​នឹង​ក្លាយ​ជា​ជម្រើស​ថ្មី​មួយ​សម្រាប់​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​លុយ​ដុល្លារ​ក្នុង​ការ​វិនិយោគ។

យោង​តាម​នាយក​ប្រតិបត្តិ​នៃ​ក្រុម Moscow Exchnage (MOEX) លោក Alexander Afanasiev ឲ្យ​ដឹង​ថា "យើង​គួរ​តែ​ចាប់​ផ្ដើម​ផ្ដល់​ជម្រើស​ជំនួស​លុយ​ដុល្លារ​ជា​ការ​ប្ដូរ​មក​ប្រើ​មាស​របស់​រុស្ស៊ី​វិញ​សម្រាប់​ការ​វិនិយោគ។” នាយក​ប្រតិបត្តិ​រូប​នេះ​បន្ថែម​ថា មាន​អ្នក​វិនិយោគ​ធំ​ៗ​មួយ​ចំនួន បាន​ទិញ​លុយ​ដុល្លារ​និង​ទុក​វា​នៅ​ក្រោម​ខ្នើយ ដែល​វា​មិន​មាន​សុវត្ថិភាព​នោះ​ទេ។ លើស​ពី​នេះ​ទៀត លោក Alexander ក៏​បាន​ធ្វើ​ការ​កត់​សំគាល់​ផង​ដែរ​ថា រុស្ស៊ី​កំពុង​បង្កើន​សកម្មភាព​វិនិយោគ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្លា​គួរ​ឲ្យ​កត់​សំគាល់។

គួរ​ឲ្យ​ដឹង​ថា រុស្ស៊ី​ជា​ប្រទេស​ផលិត​មាស​ធំ​ជាង​គេ​បំផុត​ទី​៣​ក្នុង​ពិភពលោក ហើយ​កាល​ពី​ឆ្នាំ ២០១៧​ប្រទេស​នេះ​បាន​បង្កើន​ការ​ផលិត​របស់​ខ្លួន​ច្រើន​ជាង ៦% ដែល​មាន​ចំនួន​ជាង ២៦៥​តោន​គិត​ចាប់​ពី​ខែ​មករា​ដល់​ខែ​តុលា៕

ចុចអាន ៖

ប្រភព៖ RT   ប្រែសម្រួល ៖ រ័ត្ន