Macan និង Macan S កំពូល​រថយន្ត​មាន​ប្រព័ន្ធ​ការពារ​ចោរ ថែម​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​រថយន្ត

  • 2019-01-24 22:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Macan និង Macan S ជា​កំពូល​រថយន្ត​ប្រណិត​របស់​ក្រុមហ៊ុន Porsche ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​រោងចក្រនា​​ទីក្រុង Leipzig ប្រទេស​អាល្លឺម៉ង់។

រថយន្ត SUV ខ្នាត​តូច​នេះ​​ប្រើប្រាស់​បច្ចេកវិទ្យា​​ត​ភ្ជាប់​បណ្តាញ​ថ្មី PCM និង ប្រព័ន្ធ​ការពារ​ចោរ រួម​ទាំង​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​រថយន្ត ជា​ជម្រើស​ស្តង់ដា។ ដំណើរការ​ដោយ​​ម៉ាស៊ីន​សាំង​ចំ​នួន​៤ រួម​ turbocharged ដែល​មាន​ទំហំ 2.0 លីត្រ មាន​ការ​រួមបញ្ចូល​ជាមួយ​ប្រអប់​លេខ PDK dual-clutch ដែល​មាន ៧​លេខ។ វា​អាច​បង្កើន​ល្បឿន ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​រយៈពេល​ត្រឹមតែ ៦,៧ វិនាទី ហើយ​អាច​ឈាន​ដល់​ល្បឿន​លឿន​បំផុត​គឺ ២២៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

រថយន្ត Macan ថ្មី​នេះ ស៊ីសាំង​ប្រហែល ៨,១ លីត្រ​ក្នុង​រយៈ​ចម្ងាយ ១០០ គីឡូម៉ែត្រ​។ នេះ​បើ​យោងទៅតាម New European Driving Cycle (NEDC)​។ ជាមួយ​នឹង​ម៉ូ​ដែល​នេះ​ដែល​ទទួល​បានការ​កែ​ទម្រ​ង់​មុខមាត់​ថ្មី ការ​ទទួល​បាន​លក្ខណៈ​ពិសេស​ថ្មី​ទៅលើ​ផ្នែក ឌី​ហ្សា​ញ ផ្នែក​ផា​សុខភាព ផ្នែក​ភ្ជាប់​បណ្ដាញ និង ស្ថេរភាព​នៃ​ការបើកបរ រួមបញ្ចូល​ទាំង ស្តុប​ក្រោយ LED ដែល​មាន​ទម្រង់​ជា​3D និង ប្រព័ន្ធត​ភ្ជាប់​បណ្តាញ​ដែល​ហៅថា Porsche communication management system ដែល​មាន​អេក្រង់ touchscreen ទំហំ 10.9 អ៊ី​ញ​នៅក្នុង​រ​ថយ​ន្ត​ស្រាប់​។​ ​ ​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​អំពី​រ​ថយ​ន្ត Macan ស៊េរី​ថ្មី

​- ​សាក់​ស៊ី​ថ្មី​ដែល​អាច​បង្កើន​លំនឹង​ដល់រ​ថយ​ន្ត​ ​- ​ល​ម្អ​បន្ថែមនូវ​ការ​រចនា​ថ្មី ជាមួយនឹង​ការ​ប្រើប្រាស់​អំពូល​LED ព្រម​ទាំង​ជ​ម្រើ​សព​ណ៍​ថ្មី​ ​- ​ប្រព័ន្ធត​ភ្ជាប់​បណ្តាញ​ថ្មី​ដែល​ហៅថា Porsche Communication Management (PCM) System​ ​- Options ថ្មី មានដូចជា ចង្កូត​ឡាន GT sports, ប្រព័ន្ធប​ន្សុ​ត​ខ្យល់ និង ជំនួយការ​ចរាចរណ៍

តាម​ប្រភព​ក្រុមហ៊ុន​​នាំ​ចូល​ផ្លូវការ Precision Car Cambodia ឲ្យ​ដឹង​ថា តម្លៃ​រថយន្ត​​ទាំង​ពីរ​ចាប់​ពី​១២៦ ៣០០ ដុល្លារ និង ១៤០ ៣០០ ដុល្លារ (បញ្ចូល​ទាំង​ពន្ធអាករ)។ រថយន្ត​ទាំង​ពីរ​ម៉ូដែល​នេះ ក៏​នឹង​ដាក់​​បង្ហាញ​ជា​សាធារណៈ​ នៅ​ផ្សារ​ទំនើប​អេអ៊ន​ម៉ល​សែន​សុខ​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​មហាជន​អាច​ទស្សនា​ដោយ​សេរី៕

អត្ថបទ៖ ប៊ុណ្ណារ៉ា