កីឡាករ កាតា ​បាន​លុយ ឡាន វីឡា ​និង​ប្រាក់​ខែ​១​ជីវិត ​ក្រោយ​ឈ្នះ Asian Cup

  • 2019-02-04 03:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Media ​របស់​អ៊ីរ៉ង់ ​បាន​ចុះ​ផ្សាយ​ថា​ក្រុម​កីឡាករ​របស់​កាតា ​ទទួល​បាន​រង្វាន់​ជា​ទីគាប់​ចិត្ត​តែ​ម្ដង ​ក្រោយ​ពី​បាន​ឈ្នះ​ពាន​រង្វាន់ AFC Asian Cup 2019 ​នៅ​ទឹក​ដី​អារ៉ាប់រួម។

ប្រភព​នោះ​បាន​បញ្ជាក់​ថា ​ក្រុម​កីឡាករ​ទាំង​អស់​នឹង​ទទួល​បាន​ផ្ទះ​មួយ​ល្វែង​នៅ​ទីក្រុង​ឡុង ​អម​ជាមួយ​ប្រាក់​សុទ្ធ​២​លាន​ផោន ​ឡាន Luxus ​ស៊េរី​ទំនើប​ផុត​លេខ ​និង​ទទួល​បាន​ប្រាក់​ខែ​អស់​មួយ​ជីវិត​ថែម​ទៀត​ផង។ ដែល​រង្វាន់​នេះ សឹង​តែ​មាន​តែ​មួយ​លើ​លោក​នេះ​ទៅ​ហើយ។

កាតា ​ឈ្នះ​ពាន​រង្វាន់​ Asian Cup 2019 ​ដោយ​អស្ចារ្យ​មែនទែន។ ចាប់​ពី​វគ្គ​ចែក​ពូល​មក ​ពួកគេ​ឈ្នះ​រហូត ដោយ​មិន​មាន​របូត​គ្រាប់​បាល់​ទេ។ មាន​តែ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ទល់​ជប៉ុន​ប៉ុណ្ណោះ ដែល​ពួកគេ​របូត​១​គ្រាប់ ​ប៉ុន្តែ​ឈ្នះ​ក្នុង​លទ្ធផល​ដល់​ទៅ ៣-១ ​ឯ​ណោះ។ ខណៈ​ដែល​នេះ​ក៏​ជា​ការ​ឈ្នះ​ពាន​លើក​ដំបូង​សម្រាប់​ជម្រើស​ជាតិ​កាតា​នេះ​ផង​ដែរ៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម