El Clasico យប់​មិញ​ Barca ស៊ុត​ចំ​គោលដៅ​៣​ដង​ ហើយ​ Real ចំ​២​ដង

  • 2019-02-07 01:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​យក្ស​ក្នុង​ពិភព​បាល់ទាត់​អេស្ប៉ាញ​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ El Clasico រវាង​ Barcelona និង​​ Real Madrid បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​១​ទល់​នឹង​១​ប៉ុណ្ណោះ​នៅ​ទឹកដី​ Nou Camp។

យ៉ាង​ណា​នេះ​គឺ​ជា​ការ​ប៉ះ​គ្នា​នៅ​ពាន​ Copa del Rey ជើង​ទី​មួយ​មិន​មែន​ La Liga នោះ​ទេ​ដូច្នេះ​ក្រុម​ទាំង​ពីរ​នៅ​សល់​មួយ​ប្រកួត​ទៀត​ដើម្បី​សងសឹក​គ្នា​ និង​​រក​ជើង​ខ្លាំង​ដើម្បី​ឡើង​​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ជំនួប​យប់​មិញ​នេះ​ទាំង​ Barca និង​​ Real បាន​លាក់​ជើង​សំខាន់​ៗ​រៀង​ខ្លួន​ធ្វើ​ឲ្យ​ការ​ប្រកួត​មិន​សូវ​ស្វិតស្វាញ​ដូច​ El Clasico រាល់​ដង។

ពេញ​មួយ​ប្រកួត​ Barcelona ដែល​ទើប​ប្ដូរ​ Lionel Messi ចូល​នៅ​វគ្គ​ទី​ពីរ​មាន​ឱកាស​ស៊ុត​ចំ​គោល​ដៅ​តែ​៣​លើក​ប៉ុណ្ណោះ​ ហើយ​ធ្លាយ​បាន​១​គ្រាប់​ដោយ​ Malcom នៅ​នាទី​៥៧។​ Real វិញ​ចំ​គោលដៅ​២​លើក​គត់ និង​ធ្លាយ​បាន​១​គ្រាប់​ជា​ថ្វី​ជើង​របស់​​ Vázquez តាំង​ពី​នាទី​ ទី​៦៕

អត្ថបទ៖ វីរ័ត្ន