ទីបំផុត! អាមេរិកបង្ហើបគម្រោងចង់ទិញប្រព័ន្ធការពារមីស៊ីលរបស់អ៊ីស្រាអែល

  • 2019-02-07 03:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង​ទ័ព​របស់​សហរដ្ឋអាមេរិក បាន​បង្ហាញ​គម្រោង​របស់​ខ្លួន​ថា​នឹង​ទិញ​ប្រព័ន្ធ​ការ​ពារ​មីស៊ីល Iron Dome របស់​រដ្ឋាភិបាល​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ធ្វើ​ការ​សាក​ល្បង។

យោង​តាម​ក្រួសង​ការពារ​ជាតិ​អាមេរិក​ឲ្យ​ដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា យោធា​អាមេរិក​នឹង​ប្រើប្រព័ន្ធ​ការពារ​នេះ​ក្នុង​ការ​សាកល្បង​ជា​ប្រចាំ ហើយ​វា​នឹង​បម្រើ​តម្រូវ​ការ​យូរ​អង្វែង​របស់​អាមេរិក។ ជា​ការ​ឆ្លើយតប នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ហៅ​ការ​លក់​ប្រព័ន្ធ​ការ​ពារ​នេះ​ថា​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​របស់​ខ្លួន។ លោក Benjamin បន្ថែម​ថា "នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណង​មិត្តភាព​កាន់​តែ​រឹង​មាំ​របស់​យើង​ជាមួយ​​អាមេរិក ហើយ​ជា​ការ​បង្ហាញ​ពី​ស្ថានភាព​ដែល​កំពុង​តែ​កើនឡើង​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ពិភពលោក។”

គួរ​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ការពារ​មីស៊ីល Iron Dome ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ ២០១១​ដែល​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការ​ពារ​ពី​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ដែល​អ៊ីស្រាអែល​ប្រើ​ភាគ​ច្រើន​សម្រាប់​បាញ់​ស្ទាក់​មីស៊ីល​របស់​ក្រុម​សកម្មប្រយុទ្ធ​ប៉ាលេស្ទីន​មក​ពី​តំបន់​កាហ្សា។ លើស​ពី​នេះ​ទៀត មន្ត្រី​អ៊ីស្រាអែល​អះអាង​ថា Iron Dome អាច​ធ្វើ​ការ​បាន​គ្រប់​ស្ថានភាព​អាកាសធាតុ និង​មាន​អត្រា​ការ​ពារ​បាន​យ៉ាង​ជោគជ័យ​រហូត​ដល់ ៩០%៕

ចុចអាន ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី