ញាក់សាច់! ត្រឹមផ្នែកមួយនៃរាងកាយ តារាល្បីៗទាំងនេះ ទិញធានារ៉ាប់រងតម្លៃកប់ក្ដោង
- 2019-02-10 06:47:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! ត្រឹមផ្នែកមួយនៃរាងកាយ តារាល្បីៗទាំងនេះ ទិញធានារ៉ាប់រងតម្លៃកប់ក្ដោង
ចន្លោះមិនឃើញ
ជាមួយនឹងចំណូលរាប់សិបលានដុល្លារក្នុង ១ ឆ្នាំ ប្រាកដណាស់ថា តារាល្បីៗទាំងនេះ ហ៊ានចំណាយប្រាក់លើអ្វីដែលពួកគេចង់បាន ដោយគ្មានគិតគូរច្រើនឡើយ។
ជាមួយគ្នានោះដែរ ចំពោះអ្វីដែលគ្រប់គ្នាគិតថាធម្មតា ឬចម្លែកដែលមិនគូរចំណាយប្រាក់ទៅលើវានោះ តែបែរជាតារាទាំងនេះ គិតថាសំខាន់ខ្លាំង និងហ៊ានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ដោយគ្មានការស្ដាយស្រណោះអ្វីបន្តិច។ ជាក់ស្ដែង ដូចតារាល្បីៗប៉ុន្មានដួងខាងក្រោមនេះ ពួកគេបានចំណាយប្រាក់រាប់លានដុល្លារ ដើម្បីតែទិញធានារ៉ាប់រងសម្រាប់ផ្នែកមួយនៃរាងកាយរបស់ពួកគេប៉ុណ្ណោះ៕
១. តារាចម្រៀង Mariah Carey ទិញធានារ៉ាប់រងសម្រាប់ជើងរបស់នាង (១ ប៊ីលានដុល្លារក្នុងមួយកញ្ចប់)
២. តារាចម្រៀង Taylor Swift ទិញធានារ៉ាប់រងសម្រាប់ជើងរបស់នាង (២៦,៥ លានដុល្លារ)
៣. តារាទូរទស្សន៍ Kim Kardashian ទិញធានារ៉ាប់រងរាងរៅ (២១ លានដុល្លារ)
៤. តារាចម្រៀង Miley Cyrus ទិញធានារ៉ាប់រងអណ្ដាត (១ លានដុល្លារ)
៥. តារាសម្ដែង Julia Roberts ទិញធានារ៉ាប់រងស្នាមញញឹម (៣០ លានដុល្លារ)
៦. តារាចម្រៀង Jennifer Lopez ទិញធានារ៉ាប់រងរាងរៅ (២៧ លានដុល្លារ)
៧. តារាចម្រៀង Rihanna ទិញធានារ៉ាប់រងសម្រាប់ជើង (១ លានដុល្លារ)
៨. តារាចម្រៀង Bruce Springsteen ទិញធានារ៉ាប់រងសំឡេង (៦ លានដុល្លារ)