ចេញ​ស្ពត​ផ្សព្វផ្សាយ​ថ្មី Vivo ឆ្លៀត​អួត​បង្ហាញ​រូបរាង​ស្មាតហ្វូន V15 និង V15 Pro

  • 2019-02-11 10:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​បាន​ទន្ទឹង​រង់ចាំ​មើល​រូបរាង​ពិត​ប្រាកដ​នៃ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Vivo ដែល​ល្ហិចល្ហៀង​មាន​បំពាក់​កាមេរ៉ា​មុខ​ប្រភេទ Pop-Up។ ថ្មីៗ​នេះ​ចម្លើយ​ក៏​បាន​ផ្តល់​យ៉ាង​ជាក់ច្បាស់​តាម​រយៈ​ស្ពត​ផ្សព្វផ្សាយ​របស់​គណនី Vivo India លើ​បណ្តាញ​សង្គម Twitter។

ម៉ូឌែល​ឆ្នាំ ២០១៩ នៃ​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​បាន​ផ្តោត​សំខាន់​លើ​ផ្នែក​កាមេរ៉ា​ជា​ធំ ដោយ​ខាង​មុខ​អាច​ថត Selfie ជាមួយ​កាមេរ៉ា​ផុស​ប្រភេទ Pop-Up ទំហំ 32MP ខណៈ​ខាង​ក្រោយ ៣ គ្រាប់​ជាមួយ Sensor ទំហំ ៤៨ លាន​ Quad Pixel អាច​ផ្តិត​យក​រូបភាព​ក្នុង​កម្រិត​កាន់​តែ​ប្រសើរ​ជាង​មុន។

អម​ការ​រចនា​អេក្រង់​គ្មាន​ស្នាម​ឆក ពេញ​ផ្ទៃ​សង​ខាង ដូច​កាន់​កញ្ចក់​នៅ​នឹង​ដៃ​ពោល​គឺ​ជា​ភាព​ស៊ីវិល័យ​មួយ​សម្រាប់​ស្មាតហ្វូន​ជំនាន់​ក្រោយ​ក្នុង​ឆ្នាំ​នេះ។ ចំពោះ​តម្លៃ​យើង​នឹង​អុត​មើល​ទាំង​អស់​គ្នា ក្នុង​ថ្ងៃ​ប្រកាស​បង្ហាញ​ខ្លួន​ផ្លូវការ​ដែល Vivo នឹង​ធ្វើ​ឡើង​អំឡុង​ថ្ងៃ​ទី ២០ ​កុម្ភៈ​ ខាង​មុខ។

+លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន Vivo V15 Pro ​អាច​នឹង​មាន​ដូច​ខាង​ក្រោម៖

  • អេក្រង់: ៦,៣៩ អ៊ីញ ប្រភេទ Super AMOLED កម្រិត FHD+
  • បន្ទះ​ឈីប: Qualcomm Snapdragon 675
  • RAM: 6GB
  • ROM: 128GB
  • កាមេរ៉ា​មុខ: ប្រភេទ Pop-Up ទំហំ ៣២MP
  • កាមេរ៉ា​ក្រោយ: ៤៨+៨+៥MP
  • ថ្ម: ៣ ៧០០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស (Dual Engine Fash Charging)
  • គាំទ្រ​ការ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា