Felix និយាយ​ឡើង​អេម​ ក្រោយ​អ្នក​កាសែត​ក្រៅ​ស្រុក​​ម្នាក់​សួរ​រឿង​ទីលាន

  • 2019-02-21 02:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្រោយ​ឈ្នះ​មីយ៉ាន់ម៉ា ២-០ កាល​ពី​យប់​មិញ​​។ ក្រោយ​ការ​ប្រកួត​អ្នក​សារព័ត៌មាន​​មក​ពី​ក្រៅ​ស្រុក​ម្នាក់​បាន​សាក​សួរ​អំពី​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​​។

លោក Felix

ទាក់​ទង​រឿង​នេះ​លោក​ Felix គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា « ខ្ញុំ​​ធំ​ដឹង​ក្ដី​នៅ​អាហ្សង់ទីន​​ក្នុង​តំបន់​មួយ​ដែល​មាន​ទីលាន​លំបាក​ជាង​នេះ​។ ​សម្រាប់​ខ្ញុំ​ទីលាន​នេះ​វា​ល្អ​ប្រសើរ​ហើយ​។ ប៉ុន្តែ​ប្រសិន​បើ​មាន​ល្អ​ជាង​នេះ​ទៀត​ក៏​កាន់​តែ​ប្រសើរ ​»។

​ទាក់​ទង​ទីលាន​នេះ​​​ដែរ​ លោក Soe Myat Min គ្រូ​ជំនួយ​របស់​មីយ៉ាន់ម៉ា​បាន​បញ្ចេញ​មតិ​ថា ទីលាន​មាន​ភាព​លំបាក​លេង​​។ ប៉ុន្តែ​មិន​មែន​លំបាក​តែ​កូន​ក្រុម​របស់​លោក​ទេ​គឺ​លំបាក​ទាំង​អស់​គ្នា។

​​​​សម្រាប់​ពូល B ​នេះ​គឺ​កម្ពុជា​ស្ថិត​នៅ​លេខ​១​ក្នុង​ពូល​​ ទោះ​មិន​ទាន់​ប្រកួត​លើក​ទី​៣​ក៏​ដោយ ​ពី​ព្រោះ​កម្ពុជា​មាន ៦ ពិន្ទុ​ ស្រប​ពេល​មីយ៉ាន់ម៉ា​មាន ១ ពិន្ទុ​ ម៉ាឡេស៊ី​មាន ១​ពិន្ទុ និង​ ឥណ្ឌូណេស៊ី​មាន ២ ពិន្ទុ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​