ប្លែកចិត្តនឹងឈុតតំណាងជាតិប្រទេសនីមួយៗ ស្រស់ស្អាតមិនចាញ់គ្នាថតនៅទឹកដីសៀមរាប

  • 2019-02-27 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ការ​ប្រលង​ "Miss Planet International 2019” បវរ​កញ្ញា​ទាំង​អស់​ នឹង​បង្ហាញ​ឈុត​តំណាង​ជាតិ​របស់​ប្រទេស​ខ្លួន ​ដើម្បី​បង្អួត​ដល់​មហាជន​ទាំង​អស់ ​ឲ្យ​បាន​ដឹង​ពី​ឈុត​នៃ​ប្រទេស​ដែល​បង្កប់​ដោយ​ជំ​នឿ ​ប្រពៃណី ​ទំនៀម​ទម្លាប់ និង​វប្បធម៌​ផង​ដែរ។

ជាក់​ស្ដែង ​កម្ពុជា​នឹង​លើក​យក​ឈុត​តំណាង​ជាតិ​មាន​​ឈ្មោះ​ថា ​​"​ទេព​ធីតា​មហា​សង្ក្រាន្ត​" ​ដោយ​កញ្ញា ​រី​ចំណាន ​​កល្យាណ ​ជា​អ្នក​គ្រង ។ ចំពោះ​អត្ថន័យ គឺ​នៅ​ក្នុង​ជំនឿ​ខ្មែរ ពិធី​បុណ្យ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​សំខាន់​រវាង​ចក្រវាល​និង​រាសី​ចក្រ​ទាំង​១២ នៅ​ក្នុង​ឆ្នាំ​ចន្ទគតិ​របស់​ខ្មែរ ដែល​ផ្សារ​ភ្ជាប់​ជីវិត​មនុស្ស​ទៅ​ក្នុង​ចក្រវាល​ធម្មជាតិ និង​ព្រហ្មវិហារ​ធម៌​ទាំង ៤ គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដែល​ជា “សារ​សន្តិភាព” ទៅ​កាន់​មនុស្ស​ជាតិ​ទូ​ទាំង​ពិភព​លោក ។

​​សម្រាប់​បវរកញ្ញា​មក​ពី​៣៤​ប្រទេស ​បាន​បង្ហាញ​ឈុត​តំណាង​ជាតិ​​របស់​ខ្លួន ​​ដោយ​ផ្តិត​រូបភាព​នៅ​លើ​ទឹក​ដី​អង្គរ ដូច​ខាង​ក្រោម​៖

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម