Muller ប្រតិកម្ម​​នឹង​សេចក្ដី​សម្រេច​ចិត្ត​របស់​គ្រូ​អាល្លឺម៉ង់

  • 2019-03-07 13:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ លោក Joachim Low បាន​សម្រេច​ចិត្ត​មិន​ជ្រើស​រើស​កីឡាករ​ដែល​រួម​ចំណែក​ក្នុង​ការ​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤ ចំនួន​ ៣​រូប​ រួម​មាន​កីឡាករ​ Bayern Munich ទាំង​ ៣​រូប​ មាន​ដូច​ជា ខ្សែ​ការពារ​ Mats Hummel និង​ Jerome Boetang និង​ខ្សែ​ប្រយុទ្ធ​ Thomas Muller ដើម្បី​លេង​ក្នុង​វគ្គ​ជម្រុះ​ Euro 2020។

ទាក់ទង​នឹង​រឿង​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Bayern Munich កីឡាករ​ Thomas Muller បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ដោយ​រូប​គេ​មាន​អារម្មណ៍​ខឹង​សម្បារ និង​ងឿងឆ្ងល់​ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​របស់​លោក Low។

Muller បាន​និយាយ​ក្នុង​វីដេអូ​ដែល​ផុស​លើ​បណ្ដាញ​សង្គម​ Instagram ថា​ " ឲ្យ​តែ​ខ្ញុំ​គិត​ពី​រឿង​នេះ (រឿង​ដក​ឈ្មោះ​គេ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់) ខ្ញុំ​មាន​អារម្មណ៍​ខឹង​ភ្លាម។ សេចក្ដី​សម្រេច​ចិត្ត​ភ្លាម​ៗ​របស់​គ្រូ​បង្វឹក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ងឿង​ឆ្ងល់​​ "។

ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​មិន​យល់​ត្រង់​ថា​ Mats, Jerome និង​រូប​ខ្ញុំ​នៅ​តែ​អាច​លេង​ក្នុង​កម្រិត​មួយ​ខ្ពស់។ ខ្ញុំ​គិត​ថា​ ការ​ចេញ​ព័ត៌មាន​របស់​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​គឺ​ធ្វើ​ឡើង​ដោយ​កង្វះ​ការ​ពិចារណា "។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​វ័យ​ ២៩​ឆ្នាំ​ កីឡាករ​ Thomas Muller បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន ១០០​លើក និង​រក​គ្រាប់​បាល់​បាន ៣៨​គ្រាប់​ ហើយ​ធ្លាប់​ឈ្នះ​ស្បែកជើង​មាស​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​កាល​ពី​ឆ្នាំ២០១០៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម