មុន​ប៉ះ​កម្ពុជា​​ស្អែក​​​ដឹង​ថា បង់ក្លាដេស ​ស្ថិត​នៅ​លេខ​រៀង​ទី​ប៉ុន្មាន​​​នៅ FIFA Ranking ?

  • 2019-03-08 06:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​តារាង​ FIFA Ranking ដែល​បាន​ចេញ​កាល​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ប្រទេស​បង់ក្លាដេស​​ស្ថិត​នៅ​លេខ​រៀង​ទី​ ១៩២ ​ស្រប​ពេល​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១៧២។

ក្រុម U22 កម្ពុជា

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​​ទល់​ក្រុម​ជម្រើស​ជាតិ ​បង់ក្លាដេស​ វេលា​​ម៉ោង ៦:៣០ នាទី​ស្អែក​នេះ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ​ការ​ប្រកួត​មិត្ត​ភាព​នេះ​ក្រុម​កម្ពុជា​មិន​បាន​ប្រើ​កីឡាករ​ក្រុម​​​ធំ​ឡើយ ពោល​គឺ​កោះ​ហៅ​​កីឡាករ​សុទ្ធ​តែ​ជា​យុវជន។

ទាក់​ទង​ការ​មិន​កោះ​ហៅ​​ជម្រើស​ជាតិ​ក្រុម​ធំ​នេះ​លោក Felix គ្រូ​បង្វឹក​ក្រុម​កម្ពុជា​ក៏​បាន​បញ្ជាក់​ថា ដោយសារ​លោក​ចង់​ផ្ដល់​បទ​ពិសោធ​ដល់​យុវជន​កម្ពុជា ដើម្បី​ត្រៀម​ការ​ប្រកួត​ព្រឹត្តិការណ៍​សំខាន់​វគ្គ​ជម្រុះ​ 2020 AFC U23 Championship ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម