សរសើរទឹកចិត្ត ពេជ្រសោភាខំស្កាត់តាំងពីឆ្ងាយព្រោះចង់សម្រេចបំណងឲ្យក្មេងមានសាលារៀន

  • 2019-04-04 10:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឲ្យសរសើរ ពីទឹកចិត្តដល់ល្អរបស់តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភាចំពោះក្មេងៗចំនួន ១៥៥នាក់រស់នៅ ភូមិពង្រ ឃុំតេជោរអភិវឌ្ឍ ស្រុកឈូក ខេត្តកំពតដែលកំពុងខ្វះខាតសាលារៀនពិសេសពិតជាត្រូវការរៀនសូត្រដូចក្មេងនៅទីក្រុងដែរ។

តារាស្រីរូបនេះបានសន្យាថានឹងជួយធ្វើសាលារៀនឲ្យក្មេងៗជាជំហានដំបូងចំនួន ៤បន្ទប់​ដែលមានតម្លៃ ៣ ៥០០ ដុល្លារ ហើយចំណែកដីសង់ គឺខាងប្រធានភូមិនៅទីនោះជួយត្រួសត្រាយផ្តល់កន្លែងជួយក្មេងៗ ។ សម្រាប់ជំហានបន្ទាប់ មានតែសុំឲ្យខាងសប្បុរសជនជួយបន្ត និងសន្យាមិនឲ្យបាត់មួយកាក់មួយសេនឡើយ។

ជាក់ស្តែងតារារូបនេះបានបញ្ជាក់ក្នុងការ Live វីដេអូក្នុងផ៊េកផ្លូវការរបស់ខ្លួនថា នេះមិនមែនជាការទាញរកស៊ីតាមការសុំជំនួយនោះទេ គ្រាន់តែសំណូមពរចង់ឲ្យជួយក្មេងដែលកំពុងត្រូវការសាលារៀនជាចាំបាច់ ហើយក៏បានទៅដល់ទីតាំងផ្ទាល់ដែរ​ កាលពីម្សិលមិញ និង​ឃើញថាពិតជាគ្មានអ្វីទាំងអស់។ ក្មេងអង្គុយរៀនក្រោមដើមឈើមើលទៅពិតជាស្រណោះខ្លាំង ទើបសម្រេចចិត្តទៅហើយចង់ជួយធ្វើសាលារៀនឲ្យក្មេងឆាប់ផងដែរ។

ក្នុង​នោះតារាស្រីរូបនេះ​ ក៏ឆ្លៀតបន្ថែមដែរថា នាងសូមសំណូមពរដល់ប្រុសម្នាក់ដែលព្យាយាមបោកប្រាស់រឿងឲ្យវេរលុយថ្លៃសាលារៀនសង់បាន៥០%។ សូមមេត្តាឈប់ទៅ គឺមិនអាចបោកបានទេ ព្រោះនាងបានទៅដល់ផ្ទាល់ហើយ។ ចំណែកឯថវិកា សម្ភារ:សិក្សា កាតាប មួយចំនួនធំដែលសប្បុរសជនបានជួយនោះ គឺដល់ដៃក្មេងនៅឯភូមិពង្ររួចរាល់ហើយ។ ដូចនេះនាងសុំចិត្ត សូមឲ្យឈប់ ព្រោះនាងអាណិតក្មេងណាស់។ អ្វីដែលនាងរំពឹងចុងក្រោយនេះ គឺត្រូវការជាងដែលជួយដុតដៃ ដុតជើងក្នុងការសាងសង់ ចំណែកឯលុយកាក់វិញ តារារូបនេះជាអ្នកចាត់ចែងផ្ទាល់ហើយ តែសំណួមពរ កុំឲ្យក្មេងៗខកបំណង ព្រោះនាងចង់ឃើញក្មេងមានចំណេះដឹង ដោយហេតុខ្លួនមិនធ្លាប់រៀនបានជ្រៅជ្រះដូចគ្នាទើបយល់ពីអារម្មណ៍មួយនេះ។ នេះជាអ្វីដែលតារាស្រីរូបនេះបញ្ជាក់៕

តោះមើលទិដ្ឋភាពកន្លែងដែលក្មេងៗខ្វះសាលាររៀននៅភុមិពង្រខាងក្រោមទាំំងអស់គ្នា៖

រូបភាពយកពី FB​ Page៖ ពេជ្រ សោភា

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម