ជាង​ ១ឆ្នាំ​ហើយ​ដែល Suarez មិន​អាច​រក​គ្រាប់​បាល់​បាន​សោះ​ក្នុង​ UCL

  • 2019-04-10 11:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ក្របខ័ណ្ឌ UEFA Champions League ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Luis Suarez ហាក់​បី​ដូច​ជា​មិន​សូវ​កាក់កប​សោះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ រក​គ្រាប់​បាល់​តែ​មួយ​គ្រាប់​គត់​ក្នុង​មួយ​ឆ្នាំ​ចុង​ក្រោយ​ ដោយ​មួយ​គ្រាប់​នោះ​គឺ​ស៊ុត​ចូល​ក្លឹប​ Roma កាល​ពី​ថ្ងៃ​ទី០៤ ខែ​មេសា ឆ្នាំ២០១៨ នៅ​ឯ​កីឡដ្ឋាន​ Camp Nou។

នៅ​រដូវ​កាល​ ២០១៨/១៩​នេះ ក្លឹប​ Barcelona រក​បាន ១៩​គ្រាប់​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ តែ​ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​នោះ ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​រូប​នេះ លេង​ ៦​ប្រកួត​ មិន​អាច​រក​គ្រាប់​បាល់​បាន​សោះ តែ​បាន​​ Assist ៣លើក​។

លើស​ពី​នេះ Suarez ខកខាន​រក​គ្រាប់​បាល់​ក្រៅ​ដី​ នៅ​ក្នុង​កម្មវិធី​ UEFA Champions League រយៈពេល​ជាង​ ៤​ឆ្នាំ​ទៅ​ហើយ​ ដោយ​កាល​នោះ​រូប​គេ​ស៊ុត​ចូល​ក្លឹប​ Roma កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៥។

បើ​ក្រឡេក​មក​មើល​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​វិញ ខ្សែ​ប្រយុទ្ធ​វ័យ ៣២​ឆ្នាំ​រូប​នេះ​ក៏​មិន​សូវ​រក​គ្រាប់​បាល់​ច្រើន​ប៉ុន្មាន​ដែរ ដោយ​រក​បាន​តែ​ ១​គ្រាប់​ក្នុង​រដូវ​កាល ២០១៧/១៨ និង​៣​គ្រាប់ នៅ​រដូវ​កាល ២០១៦/១៧។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ ខ្សែ​ប្រយុទ្ធ​ Luis Suarez រក​បាន​ ២៣​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​ Barcelona ចំនួន ៤២​ប្រកួត ដោយ​ក្នុង​នោះ​រក​គ្រាប់​បាល់​ ២០​គ្រាប់​ក្នុង​កម្មវិធី La Liga និង​ ៣​គ្រាប់​ក្នុង​ Copa del Rey៕

អាន​៖

Suarez បង្កើត​កំណត់ត្រា​ថ្មី​មួយ បន្ទាប់​ស៊ុត​តាម​ស្មើ​ Villarreal ចុង​ម៉ោង

មក​ទល់​ពេល​នេះ មាន​តែ​ ៤​ក្រុម​ទេ​ដែល​កក់​កៅអី​ UCL រដូវ​កាល​ក្រោយ

មក​ដឹង​ពី​ចំនួន​គ្រាប់​បាល់​របស់​ក្រុម​ទាំង ៨ ចុងក្រោយ​​ក្នុង​ UCL រដូវ​កាល​នេះ

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហ៊ីម រស្មី