Hazard កំពុង​នាំ​មុខ​ជា​អ្នក​ Assist ច្រើន​ជាង​គេ​ក្នុង​លីគ​កំពូល​ទាំង​ ៥

  • 2019-04-25 13:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ក្លឹប​ Chelsea កីឡាករ​ Eden Hazard កំពុង​តែ​នាំមុខ​គេ​ជា​អ្នក​បញ្ជូន​គ្រាប់​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​ច្រើន​ជាង​គេ​ក្នុង​លីគ​កំពូល​ទាំង​ ៥ ដោយ​ Assist បាន ១៣​ដង ដែល​ស្មើ​គ្នា​នឹង​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi និង​ខ្សែ​ស្លាប​វ័យ​ក្មេង​ក្លឹប​ Borussia Dortmund កីឡាករ​ Jandon Sach។

តាម​ពី​ក្រោយ​ដោយ Hazard ខ្សែ​បម្រើ​ក្លឹប​ Tottenham Hotspur កីឡាករ​ Christian Eriksen, ខ្សែ​ស្លាប​ Bournemouth កីឡាករ​ Ryan Fraser និង​ខ្សែ​បម្រើ​ក្លឹប​បារាំង​ Nimes កីឡាករ​ Tenji Savanier ដែល​ Assist បាន​ ១២​ដង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Hazard ក៏​មិន​ខុស​ពី Salah ដែរ​ ដោយ​កីឡាករ​ទាំង​ពីរ​រូប​នេះ បាន​ជម្រុះ​ចេញ​ពី​បញ្ជី​បេក្ខជន ៦​រូប​ចុង​ក្រោយ​នៃ​ជើងឯក​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ នៅ​ Premier League។

ក្នុង​រដូវ​កាល​នេះ ខ្សែ​ស្លាប​បែលហ្សិក​ Eden Hazard បាន​បង្ហាញ​ខ្លួន​ ៣៤​ដង​ និង​បង្កើត​គ្រាប់​បាល់​បាន ២៩​ដង​ ដោយ​រក​គ្រាប់​បាល់​បាន ១៦​គ្រាប់ និង​ Assist បាន ១៣​ដង​ នៅ​ក្នុង​ក្របខ័ណ្ឌ​ Premier League៕

អាន​បន្ត៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី