Sarri រំពឹង​ថា​ Higuain នឹង​បន្ត​នៅ​ជាមួយ​ Chelsea

  • 2019-04-29 13:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Chelsea លោក Maurizio Sarri បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​រំពឹង​ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Gonzalo Higuain ដែល​កំពុង​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​របស់​លោក​ត​ទៅ​ទៀត។

លោក​បាន​និយាយ​ថា​៖ " វា​ពិបាក​នឹង​សម្រប​ខ្លួន​នៅ Premier League តែ​ខ្ញុំ​គិត​ថា​ Higuain នឹង​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​នៅ​រដូវ​កាល​ក្រោយ " ។

លោក​បាន​បន្ត​ថា​៖ " ខ្ញុំ​ចាំ​បាន​ថា​ Suarez កាល​លេង​ឲ្យ Liverpool នៅ​រដូវ​កាល​ដំបូង​ រក​បាន​តែ​ ៣​គ្រាប់​ប៉ុណ្ណោះ រដូវ​កាល​រក​បាន ១៦​គ្រាប់ ហើយ​បន្ត​ទៀត​រក​បាន ២៤​គ្រាប់ " ។

យ៉ាង​ណា​មិញ លោក​បដិសេធ​ក្នុង​ការ​បកស្រាយ​ពី​រឿង​ចុះ​កុងត្រា​បន្ត​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​វ័យ​ ៣១​ឆ្នាំ​ ដោយ​លោក​បាន​និយាយ​ថា​ នេះ​មិនមែន​ជា​តួនាទី​របស់​លោក​ឡើយ។

Higuain បាន​ចាកចេញ​ពី​ Juventus មក​លេង​នៅ​ Chelsea កាល​ពី​ខែ​មករា​ឆ្នាំ​២០១៩​នេះ ហើយ​ចាប់​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​រក​បាន ៤​គ្រាប់ ក្នុង​ ១៤​ប្រកួត៕

អាន​បន្ត៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី