Iker Casillas មិន​អាច​បន្ត​លេង​បាល់​បាន​ទៀត​ទេ ក្រោយ​គាំងបេះដូង

  • 2019-05-03 03:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Iker Casillas នឹង​មិន​អាច​ត្រលប់​ចូល​ទីលាន​​​ប្រកប​អាជីពបាលទាត់​បាន​ទៀត​ទេ បន្ទាប់​ពី​មាន​បញ្ហា​គាំង​បេះដូង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​គ្រូ​ពេទ្យ​បេះដូង​​​អេស្ប៉ាញ។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​បាន​រង​បញ្ហា​គាំងបេះដូង អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្លឹប Porto កាល​ពី​ថ្ងៃ​ពុធ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ដើម្បី​ធ្វើ​ការ​វះកាតភ្លាម​ៗ។ ការ​វះ​កាត់​បាន​ជោគជ័យ​ ហើយ Casillas បាន​បង្ហោះ​រូប​ខ្លួន​ឯង​ញញឹម​ប្រាប់​​ទៅ​អ្នក​គាំទ្រ​ថា គេ​មិន​អី​ទេ។

Porto បាន​បង្ហោះ​សារ​មួយ​​បញ្ជាក់​ទៅ​អ្នក​គាំទ្រ​​ថា៖ “Casillas ពេល​នេះ​​ប្រសើរ​ទេ ហើយ​បញ្ហា​បេះដូង​បាន​ដោះស្រាយ​រួចរាល់”។ យ៉ាងណាមិញ​នៅ​ពេល​នេះ​លោក  Juan Antonio Corbalan ដែល​ជា​គ្រូពេទ្យ​បេះដូង​​បាន​និយាយ​ថា ពេល​ដែល Casillas ព្យាបាល​ជា​រួចរាល់​គេ​នឹង​មិន​អាច​លេង​បាល់​បាន​ទៀត​ទេ ជា​ពិសេស​អ្នក​ចាំ​ទី​តែ​ម្ដង។ គេ​នឹង​ត្រលប់​ទៅ​រស់​នៅ​ធម្មតា មិន​អាច​ធ្វើ​ជា​កីឡាករ​បាន​ទៀត​ទេ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ