Petr Cech ត្រៀម​ចូល​និវត្តន៍​ក្រោយ​សម្រេច​បំណង​បាន​ប៉ះ​ក្លឹប​ចាស់ Chelsea វគ្គ​ផ្ដាច់ព្រ័ត្រ

  • 2019-05-10 02:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់​ Arsenal កីឡាករ Petr Ceck បាន​និយាយ​ថា វា​​នឹង​ក្លាយ​​ជា​​សុបិន​មួយ​​បាន​ប៉ះ​អតីត​ក្លឹប​ចាស់ Chelsea នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League ក្នុង​ការ​ប្រកួត​ចុងក្រោយ​នៃ​អាជីព​របស់​គេ។

កាំភ្លើង​ធំ​បាន​កក់​​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ទីក្រុង Baku ប្រទេស​ Azerbaijan បន្ទាប់​ពី​យក​ឈ្នះ​សរុប​ទាំង​ពីរ​ជើង​ ៧-៣ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើ​ក្រុម Valencia ហើយ Ceck គ្រោង​នឹង​ចូល​និវត្តន៍ បន្ទាប់​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ចប់។

និយាយ​ប្រាប់ BT Sport កំពូល​អ្នក​ចាំ​ទី​ខាង​លើ​ថា៖ “​វា​នឹង​ក្លាយ​ជា​រឿង​អស្ចារ្យ​ដែល​បាន​បញ្ចប់​អាជីព​លេង​ទល់​នឹង Chelsea។ ក្ដី​សុបិន​ចុងក្រោយ​​គឺ​បាន​លេង​នៅ Europa League ផ្ដាច់ព្រ័ត្រ ហើយ​ពេល​នេះ​វា​ក្លាយ​ជា​ការពិត​ហើយ។ ពេល​នេះ​ក្ដី​សុបិន​បន្ត​គឺ​ឈ្នះ​ពាន។

​ Ceck បន្ត​ថា៖ "អ្នក​មាន​ពេល​វេលា ពេល​ដែល​អ្នក​លេង​ល្អ ហើយ​អ្នក​គិត​ថា​​អ្នក​គួរ​តែ​បន្ត។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ជាមួយ​ការ​គិត​ជា​ច្រើន។ ខ្ញុំ​គួរ​តែ​បន្ត​ទៅ​២​ឆ្នាំ​ទៀត ប៉ុន្តែ​​ខ្ញុំ​នឹង​ចូល​និវត្តន៍​​មុន​​ពេល​វេលា​នេះ"៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម