ក្ដៅៗ! Iker Casillas នឹងចូល​និវត្តន៍​ពី​បាល់ទាត់ ក្រោយ​ចំណាយ​ពេល​២១​ឆ្នាំ

  • 2019-05-17 08:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Iker Casillas នឹងសម្រេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​លើ​ទីលាន​អស់​២១​ឆ្នាំ ដោយ​សារ​មូលហេតុ​គាំង​បេះដូង​កាល​ពី​ដើម​ខែ​នេះ ហើយ​ការ​ប្រកាស​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​ឆាប់ៗ។

កីឡាករ​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​១៦៧​ប្រកួត​បាន​ព្យួរ​ស្រោម​ដៃ​នៅ​វ័យ​៣៧​ឆ្នាំ ធ្លាប់​ឈ្នះ​ពាន La Liga​៥​ដង និង World Cup ម្ដង។ Casillas បាន​ចំណាយ​ពេល​៤​រដូវ​កាល​ចុងក្រោយ​ជាមួយ Porto ក្រោយ​លេង​នៅ Real Madrid អស់​១៥​ឆ្នាំ។

កាល​ពី​ដើម​ខែ​ឧសភា Casillas ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ក្រោយ​​មាន​បញ្ហា​គាំង​បេះដូង​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ Porto។ ក្រុម​គ្រូ​ពេទ្យ​បាន​ធ្វើ​ការ​វះកាត់​បេះដូង​ឲ្យ Casillas ​បាន​យ៉ាង​ជោគជ័យ​និង​បញ្ជាក់​ប្រាប់​ថា គេ​មិន​អាច​លេង​បាល់​បាន​បន្ត​ទៀត​ទេ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ