កម្មវិធី​ជួប​ជុំ​មួយ យក​បទ​ចម្រៀង​ «ត្មាត​ជា​មិត្ត​បរិស្ថាន» ដើម្បី​ផ្សព្វផ្សាយ​នៅ​ខេត្ត​មណ្ឌល​គីរី

  • 2019-05-22 03:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​ប្រមាណ​ជា ១ពាន់​នាក់ និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ការពារ​សត្វ​ស្លាប​ និង​មន្រ្តី​ក្រសួង​បរិស្ថាន​បាន​ជួប​ជុំ​គ្នា​នៅ​សួន​ឧទ្យាន​សែន​មនោរម្យ ខេត្ត​មណ្ឌល​គីរី កាល​ពី​ថ្ងៃ​ទី ២១ ខែ​ឧសភា ម្សិលមិញ​នេះ។ ការ​ជួប​ជុំ​គ្នា​ក្នុង​គោល​បំណង​លើក​ស្ទួយ​ និង​បំផុស​គំនិត​មាន​ការ​ចូលរួម​អភិរក្ស​ជីវចម្រុះ​ទាំង​អស់​គ្នា។

យោង​តាម​ផេក​ផ្លូវ​ការ BirdLife International Cambodia Programme បាន​សរសេរ​លើ​គណនី​របស់​ខ្លួន​ឲ្យ​ដឹង​ថា កម្មវិធី​ជួប​ជុំ​គ្នា​នេះ បាន​រៀប​ចំ​ឡើង​ដោយ​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ​ និង​ក្រសួង​បរិស្ថាន។ កម្មវិធី​នេះ​ក៏​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ​ជាតិ-អន្តរជាតិ និង​ប្រជាពលរដ្ឋ ជាង​ ១ ០០០នាក់​ ក្នុង​គោល​បំណង​ដើម្បី​លើក​ស្ទួយ​និង​បំផុស​គំនិត​ឲ្យ​មាន​ការ​ចូល​រួម​អភិរក្ស​ជីវចម្រុះ​ទាំង​អស់​គ្នា។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​កម្មវិធី​​ខាង​លើ​នេះ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​វត្ត​មាន ​និង​តម្លៃ​របស់​សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ចម្រៀង​អំពី​សត្វ​ត្មាត​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា «ត្មាត​ជា​មិត្ត​បរិស្ថាន» ដែល​ផលិត​ដោយ​ក្រសួង​បរិស្ថាន។

ចម្រៀង ត្មាត​ជាមិត្ត​បរិស្ថាន

បទ​ «ត្មាតជាមិត្តបរិស្ថាន» គឺ៖

  • និពន្ធទំនុកច្រៀងដោយឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន

  • និពន្ធបទភ្លេងនិងច្រៀងដោយអ្នកនាង ម៉េង កែវពេជ្ជតា

  • សម្រួលតន្ត្រីដោយគ្រួសារម៉េង

  • កាត់តរូបភាពដោយក្រុមការងារស្ថានីយទូរទស្សន៍អប្សរា

រូបភាព៖ BirdLife International Cambodia Programme

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម