សកម្មភាព​សម្អាត​ស្មៅ និង​រុក្ខជាតិ​តូចៗ នៅ​តាម​ប្រាសាទ​ក្នុង​តំបន់​អង្គរ

  • 2019-05-27 04:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ធ្វើការ​សម្អាត​ស្មៅ និង​រុក្ខជាតិ​តូចៗ​ដែល​ដុះ​នៅ​លើ​ប្រាសាទ​ជា​ប្រចាំ​ដើម្បី​រក្សា​សោភ័ណភាព​និង​ការពារ​កុំ​ឱ្យ​ស្មៅ​និង​រុក្ខជាតិ​ទាំង​នោះ​បំផ្លាញ​ភាព​ស្រស់​ស្អាត និង​រចនា​សម្ព័ន្ធ​ប្រាសាទ។ នេះ​បើ​យោង​តាម​ផេក​ផ្លូវ​ការ​របស់​ក្រសួង​វប្បធម៌​បង្ហោះ​លើ​គណនី​របស់​ខ្លួន​កាល​ពេល​ថ្មីៗ​នេះ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​សម្អាត​នេះ ធ្វើ​ឡើង​ជា​ញឹកញាប់​ជាងគេ​ គឺ​នៅ​រដូវ​វស្សា ព្រោះ​មាន​ភ្លៀង​ធ្លាក់​ ងាយ​ធ្វើ​ឱ្យ​រុក្ខជាតិ​តូចៗ​និង​ស្មៅ​ដុះ​លឿន។ រីឯ​បច្ចេកទេស​ក្នុង​ការ​សម្អាត​តាម​ប្រាសាទ ធ្វើ​ឡើង​ដោយ​កម្លាំង​មនុស្ស ដោយ​មាន​រន្ទា ខ្សែពួរ មួក​សុវត្ថិភាព និង​ខ្សែក្រវាត់ ក្នុង​ការ​រក្សា​សុវត្ថិភាព​ពេល​ឡើង​ទៅ​លើ​កំពូល​ប្រាសាទ ឬ​ផ្នែក​ផ្សេងៗ​ដើម្បី​ដក​ស្មៅ និង​កូន​រុក្ខជាតិ​តូចៗ។

សូម​ទស្សនា​កម្រង​រូបភាព​ស្ដីពី​ការ​សម្អាត​រុក្ខជាតិ​នៅ​លើ​ប្រាសាទ​ដូចខាង​ក្រោម៖

- រូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន

អត្ថបទពេញនិយម