ស្ងាត់ៗ! ទូរសព្ទ​បត់ត្រកូល W របស់ Samsung ស៊េរី​ឆ្នាំ ២០១៩ មកដល់នៅ​ខ្មែរ​បាត់

  • 2019-05-28 09:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​បត់ត្រកូល W របស់​ក្រុម​ហ៊ុន Samsung ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ទី ៩ ​វិច្ឆិកា​ដោយ​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​ទីក្រុង Wuxi ក្បែរ​ទីក្រុង​សៀងហៃ​ប្រទេស​ចិន។

រំលង​បាន​ប៉ុន្មាន​ខែ​ទូរសព្ទ​បត់​ត្រកូល W នេះ​មាន​លក់​នៅ​ខ្មែរ។ តាម​ប្រភព​ពី​ហាង The V store ទូរសព្ទ​បត់​ត្រកូល W ស៊េរី​ឆ្នាំ ២០១៩ នេះ​មដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា ១៩៥០ ដុល្លារ។​

ស្មាតហ្វូន​បត់​នេះ​មាន​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ដូច​ជា ៖

  • អេក្រង់​ក្រៅ​និង​ក្នុង​មាន​ទំហំ ៤,២ អ៊ីញ​ជា​ប្រភេទ Super AMOLED អាច​​បង្ហាញ​រូប​ក្នុង​កម្រិត FHD
  • បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ ៦ GB និង​អង្គ​ផ្ទុក​ ១២៨ GB/២៥៦ GB
  • កាមេរ៉ា​ភ្លោះ​កម្រិត ១២ MP+១២ MP មាន​មុខងារ​រក្សា​លំនឹង​ OIS, អាច​ Zoom បាន​ពីរ​ដង, ថត​វីដេអូ​កម្រិត 4K * 60fps និង​វីដេអូ​កំពូល​យឺត​ 960fps
  • ថ្ម​ទំហំ ៣០៧០ mAh
  • ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ចំហៀង
  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo 8.1
  • បញ្ជាក់​ថា​ស្មាតហ្វូន​នេះ​មាន​លក់​តែ​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ

ត្រកូល W ឆ្នាំ​នេះ​ចំនួន​លក់​នឹង​មាន​កំណត់ ខណៈ​តម្លៃ​ក៏​កើន​ឡើង​ខ្ពស់ ដោយ​យ៉ាង​ទាប​បំផុត​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ក្បែរ ១៧ ០០០ យ័ន្ត ឬ​ជាង ២ ៥០០ ដុល្លារ (តម្លៃ​នៅ​ប្រទេស​ចិន)៕

អត្ថបទ៖ ម៉េងងី