របួស​ទៀត! Neymar របួស​ជា​ថ្មី ក្ដី​បារម្ភ​អាច​មិន​បាន​លេង​ Copa America

  • 2019-06-06 03:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ទទួល​រង​របួស​ម្ដង​ទៀត​​កាល​ពី​ព្រឹកមិញ ធ្វើ​ឲ្យ​គេ​បង្ខំ​ចិត្ត​​ចាកចេញ​ពី​ទីលាន​នៅ​វគ្គ​ទី​មួយ​ក្នុង​​ការ​ប្រកួត​មិត្តភាព​រវាង​ប្រេស៊ីល និង​កាតារ។

បន្ទាប់​ពី​ប្រេស៊ីល​​បើក​ការ​នាំ​​មុខ​នៅ​នាទី​​១៦ Neymar បាន​ប៉ះទង្គិច​ជាមួយ​កីឡាករ​កាតារ​ហើយ​ក៏​ដួល​លើ​ទីលាន។ កីឡាករ​របស់ PSG មិន​អាច​ប្រកួត​បាន​ទៀត​ឡើយ ត្រូវ​បាន​គេ​នាំ​ចូល​​ទៅ​តាម​ច្រកចេញ ដោយ​ជើង​ខាង​ស្ដាំ​​នៅ​តំបន់​កជើង​មាន​ស្អំ​ទឹកកក។ ចប់​ការ​ប្រកួត​មិត្តភាព​ប្រេស៊ីល​ឈ្នះ ២-០។

កីឡាករ​វ័យ​២៧​ឆ្នាំ​ទើប​តែ​ជា​ពី​របួស​ជង្គង់​ ដែល​បាន​កើតឡើង​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ​ប្រេស៊ីល។ សម្រាប់​របួស​ចុងក្រោយ​នេះ​គេ​មិន​ទាន់​ដឹង​ស្ថានភាព​បែប​ណា​ទេ តែ​អ្វី​​ដែល​បារម្ភ​​គឺ​ខ្លាច​មិន​អាច​ជាទាន់​ពេល​លេង​​ពានCopa America ដែល​នឹង​ចាប់​ផ្ដើម​ប្រកួត​​ពី​ថ្ងៃ​ទី ១៤ មិថុនា៕

ប្រភព៖ Yahoo   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម