ប្លែកភ្នែក! លឹម មួយហ្គិច បញ្ចេញរាងស៊ិចស៊ីទាក់អារម្មណ៍អ្នកគាំទ្រខ្លាំងក្នុងឈុតប៊ីគីនី

  • 2019-06-07 04:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងក្រមិចក្រមើមកញ្ញា លឹម មួយហ្គិច ដែល​តែងតែធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាលួចសរសើរអំពី​សម្រស់ស្រស់​របស់​នាង​ ថា​មាន​ភាព​ស្រស់​ស្អាតខ្លាំង​ជាងពីមុន នៅ​ថ្ងៃ​នេះ បាន​បញ្ចេញ​រូប​កាច់​រាង​ស្លៀក​តែ​ប៊ីគីនី​ប៉ុណ្ណោះ។

តាម​ការ​បញ្ជាក់ នេះ គឺ​ជាលើទី១​ហើយ ដែលឃើញតារាស្រីរូបនេះបានបញ្ចេញសាច់សខ្ចី ក្នុងឈុតប៊ីគីនី​ បង្ហាញដងខ្លួនដល់ស្រឡូន សិចស៊ីទាក់ភ្នែកដើរលេងនៅមាត់សមុទ្រ។ សកម្មភាព​នេះ បាន​កើត​ឡើង​នៅ​ពេល​នាង បាន​ទៅលំហែកាយនៅប្រទេសថៃ​នាពេល​កន្លងមក ជាមួយតារាប្រុសស្រីប៉ុន្មានដួងទៀត ពោរពេញដោយភាពរីករាយខ្លាំងតែម្តង។

ពិសេសតាមរយៈ រូបភាពស៊ិចស៊ីដ៏ទាក់ទាញ អមជាមួយនឹងរូបភាពទេសភាពដ៏ស្អាតៗរបស់តារាស្រីរូបនេះ បានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍ភ្លឹកភ្នែកជាខ្លាំង និងសរសើរដល់សម្រស់គ្រប់គ្នា ព្រោះធ្លាប់តែឃើញលេងស្ទីលសម្លៀកបំពាក់ Swag Swag បែបយុវវ័យ៕

តោះ...ទស្សនា​ទាំង​អស់​គ្នា!

**​ ចង់ដឹងស៊ិចសុីយ៉ាងណាទស្សនារូបភាពខាងក្រោម៖ **

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម