មិនទាន់ទៅណាទេ! HTC ចេញទូរសព្ទថ្មី ប្រើ​រចនាបថឆកលើកដំបូង

  • 2019-06-12 02:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ខក​ខាន​ចេញ​ស្មាតហ្វូន​ថ្មី​រាប់​ខែ​តាំង​ពី​​ចុង​ឆ្នាំ ២០១៨ មក​ ទី​បំផុត​ក្រុមហ៊ុន​តៃវ៉ាន់ HTC បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ឆ្នាំ ២០១៩ ដំបូង​របស់​ខ្លួន ដែល​មាន​ប្រើ​រចនាបថ​អេក្រង់​ក្បាល​ឆក​ជា​លើក​ដំបូង។

​ម៉ូដែល HTC U19e

ចាប់​ផ្ដើម​ពី HTC U19e វា​មាន​បំពាក់​ដោយ​អេក្រង់​ OLED ទំហំ ៦ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ 1080x2160 ភីកសែល, មាន​​បន្ទះ​ឈីប​ Snapdragon 710, RAM ទំហំ ៦ GB, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ១២៨ GB និង​មាន​ថ្ម​ទំហំ ៣៩៣០ mAh។

HTC U19e មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ​ ដោយ​កាមេរ៉ា​មេ​កម្រិត ១២ MP ជា​មួយ Aperture f/1.8 និង​កាមេរ៉ា​ Zoom បាន​ពីរ​ដង​ កម្រិត ២០ MP Aperture f/2.6។ កាមេរ៉ា​មុខ​កម្រិត ២៤ MP ជា​មួយ​ Aperture f/2.0 និង​មាន​កាមេរ៉ា​កម្រិត ២ MP មួយ​ទៀត​សម្រាប់​ស្កេន​ប្រស្រី​ភ្នែក​ដើម្បី​ដោះ​សោ។

U19e មាន​ជម្រើស​ពណ៌​ពីរ​គឺ​​ Extraordinary Purple និង​ Modest Green ដែល​មាន​លក់​នៅ​តៃវ៉ាន់​ចាប់​ពី​ថ្ងៃ​ទី ១២ ខែ​មិថុនា​នេះ ក្នុង​តម្លៃ​ប្រមាណ​ ៤៧៤ ដុល្លារ។

ម៉ូដែល HTC Desire 19+

ម៉ូដែល Desire 19+ ជា​ស្មាតហ្វូន​ដំបូង​របស់​ HTC ដែល​ប្រើ​រចនាបថ​ក្បាល​ឆក​ ដែល​មាន​អេក្រង់​ទំហំ ៦,២ អ៊ីញ បង្ហាញ​រូប​ក្នុង​កម្រិត HD+ និង​មាន​បំពាក់​កាមេរ៉ា​ Selfie ទំហំ ១៦ MP នៅ​កន្លែង​អេក្រង់​ឆក។

វា​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប MediaTek Helio P35 ដែល​មាន​ជម្រើស RAM ទំហំ ៤ GB ឬ ៦ GB និង​មាន​ថ្ម​ទំហំ ៣៨៥០ mAh។ កាមេរ៉ា​ខាង​ក្រោយ​មាន​បី​គ្រាប់ ដោយ​កាមេរ៉ា​មេ​មាន​កម្រិត ១៣ MP, កាមេរ៉ា Ultra-Wide កម្រិត​ ៨ MP និង​កាមេរ៉ា​វាស់​ជម្រៅ ៥ MP។

HTC Desire 19+ មាន​លក់​នៅ​តៃវ៉ាន់​ចាប់​ពី​ដើម​ខែ​កក្កដា​ ដោយ​មាន​តម្លៃ​ ៣១៨ ដុល្លារ​សម្រាប់​ប្រភេទ RAM ៤ GB/៦៤ GB និង​តម្លៃ ៣៥០ ដុល្លារ​ សម្រាប់​ប្រភេទ RAM ទំហំ ៦ GB/១២៨ GB៕​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង