ការ​សិក្សា​ចំណាស់​មួយ​របស់ NASA ដោយ​​ផ្តល់​សារធាតុ​កាហ្វេ​អ៊ីន​ដល់​ពីងពាង ឃើញ​ហើយ​​ធ្វើ​ឲ្យ​អ្នក​លែង​ចង់​ផឹក​កាហ្វេ

  • 2019-06-16 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្រាវជ្រាវ​មួយ​របស់​ NASA (The National Aeronautics and Space Administration) ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ១៩៩៥ បាន​រំលឹក​ថា សារធាតុ​កាហ្វេអ៊ីន​វា​បាន​ជះឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ខួរ​ក្បាល។ នេះ​បើ​តាម Business Insider ទើប​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

ក្រុម​អ្នកស្រាវជ្រាវ​បាន​​ពិសោធន៍​ដោយ​ឲ្យ​ចំណីអាហារ​ដល់​សត្វ​ពីងពាង​​ទៅ​នឹង​សារធាតុ​គីមី​ជា​ច្រើន​ដែល​រួម​មាន​ជាតិ​កាហ្វេអ៊ីន កញ្ឆា និង ថ្នាំ​អំហ្វេតាមីន។

ការ​ស្រាវជ្រាវ​ជា​ច្រើន​អំពី​ អត្ថប្រយោជន៍ និង គុណវិបត្តិ​នៃ​កាហ្វេ​ត្រូវ​បាន​ការ​សិក្សា​ជា​ច្រើន​លើក​ឡើង​។ ប៉ុន្តែ​តើ​យើង​ដឹង​ថាតើ​ខួរក្បាល​ប៉ះពាល់​កម្រិត​ណា​នៅ​ក្រោម​ឥទ្ធិពល​កាហ្វេអ៊ីន?

អវកាសយានិក​ ស្កុត ខេលី បាន​ផឹក​កាហ្វេ​លើ​យាន​អវកាសនៅខែឧសភាឆ្នាំ២០១៦

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​អវកាស​ម៉ាហ្សល បាន​ធ្វើ​ការ​ពិសោធន៍​មួយ​កាល​ពី​ឆ្នាំ​១៩៩៥ ទៅ​លើ​ពីងពាង ហើយ​ពិនិត្យ​មើល​ថា​តើ​សារធាតុ​កាហ្វេអ៊ីន​ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​កាច់​សំបុក​របស់​ពីងពាង។

សត្វ​ពីងពាង​ជាទូទៅ​ធ្វើ​សំបុក​របស់​វា​ដោយ​ផលិត​សូត្រ​ពី​ក្រពេញ​សូត្រ​ដោយ​មាន​ជំនួយ​ពី​កោសិកា​ដែល​ជា​សរីរាង្គ​ពិសេស​ ​អនុញ្ញាត​ឱ្យ​ពួកវា​សម្រេច​ចិត្ត​កាច់​សំបុក​ពីងពាង​ដោយ​មាន​​គំរូ​រូបរាង​ជាក់លាក់​របស់​ពួកវា។

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អង្គការ NASA បាន​រក​ឃើញ​ថា​​ខួរក្បាល​ពីងពាង​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គីមី និង កាហ្វេអ៊ីន​ ការ​កាច់​សំបុក​ពីងពាង​របស់​ពួកវា​គឺ​ធ្វើ​ឡើង​ខុស​ប្រក្រតី។

សូម​ក្រឡេក​មើល​ក្រាហ្វិក​ខាង​ក្រោម៖

រាប់​ពី​ឆ្វេង៖ រូប​ទី១​ពីងពាង​មិន​​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គឺមី និង កាហ្វេអ៊ីន។ រូបទី២ ពីងពាង​ទទួល​ទាន​កញ្ឋា និង រូបទី៣ ពីងពាង​ទទួល​ទាន​​សារធាតុ​កាហ្វេអ៊ីន

ប៉ុន្តែ​កាល​ពី​ដើម​ខែ​នេះ​ អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ការ​ផឹក​កាហ្វេ​យ៉ាង​តិច ២ ពែង​ក្នុង​មួយ​ថ្ងៃ​ អាច​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក ជំងឺ​សរសៃឈាមបេះដូង និង ជំងឺ​ទឹក​នោម​ផ្អែម៕

អាន៖ កាហ្វេ​ជា​ភេសជ្ជៈ​សុខភាព ឬ ជា​អ្នក​បង្ក​គ្រោះថ្នាក់?

អាន៖ អ្នក​ញ៉ាំ​​កាហ្វេ​មាន​៣​ប្រភេទ តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​ក្រុម​ណា​មួយ?

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខ លាងហ៊ត