ដឹង​ទេ​ Juventus ត្រូវ​បង់​ប៉ុន្មាន​ឲ្យ​ Chelsea ដើម្បី​យក​បាន​លោក Sarri ទៅ​ដឹក​នាំ?

  • 2019-06-17 02:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea ​បាន​បញ្ជាក់​ជា​ផ្លូវការ​ចែក​ផ្លូវ​ជាមួយ Maurizio Sarri ហើយ ដោយ​លោក​ត្រូវ​ទៅ​ដឹក​នាំ​ក្លឹប Juventus​វិញ។

ម្ចាស់​ជើង​ឯក Serie A រដូវ​កាល​មុន​បាន​ប្រកាស Sarri វ័យ​៦០​ឆ្នាំ​បាន​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​ដើម្បី​ដឹក​នាំ​ក្រុម​ជំនួស​លោក Max Allegri ​ដែល​បាន​ចាកចេញ។ Sarri បាន​ចំណាយ​ពេល​១១​ខែ​​ចូល​​ដឹក​នាំ​នៅ​កីឡដ្ឋាន Stamford Bridge ជួយ​តោ​ខៀវ​ឈ្នះ​ពាន Europa League​ បាន​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូល Champions League ក្រោយ​បាន​លេខ​៣​នៅ Premier League។

ប៉ុន្តែ​អតីត​​អ្នក​ចាត់​ការ​របស់ Napoli បាន​ប្រាប់​ក្លឹប​ លោក​ចង់​ចេញ ក្រោយ​ឈ្នះ Arsenal លើក​ពាន Europa League។ ជាមួយ​គ្នា​នេះ Chelsea ក៏​បញ្ជក់​ពី​លើ​ទៀត​ថា Sarri ចង់​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ជាមួយ​ឪពុក​ម្ដាយ​ចាស់​របស់​លោក​នៅ​ឯ​ស្រុក​កំណើត​ប្រទេស​អ៊ីតាលី។

Chelsea ក៏​បាន​សម្រេច​ចែក​ផ្លូវ​ជាមួយ​លោក Sarri ក្រោយ​ពួក​គេ​យល់​ព្រម​ទទួល​ប្រាក់​សំណង​ពី​ក្លឹប Juventus ៧​លាន​ផោន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ