ជប៉ុន សល់​ដង្ហើម​នៅ Copa America ក្រោយ​ស្មើ​អ៊ុយរុយហ្គាយ

  • 2019-06-21 01:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជប៉ុន បាន​ប្រកួត​ស្មើ​ជាមួយ​អ៊ុយរុយហ្គាយ ក្នុង​លទ្ធផល២-២ ​ក្នុងការ​ប្រកួត​ពានរង្វាន់ Copa America 2019 ពូលC ជើង​ទី២ ដែលទើបតែ​បញ្ចប់​អម្បាញ់មិញ​នេះ។

ជប៉ុន​នាំមុខ​មុន១គ្រាប់​នៅនាទី​២៥ ធ្វើបាន​ដោយ Koji Miyoshi តែត្រូវ Luis Suarez ស៊ុតបាល់​ប៉េណាល់ទី វាយបក​តាមស្មើវិញ​នៅនាទី​៣២។ ចូលដល់​តង់​ទី២ Koji Miyoshi រកបាន​គ្រាប់ទី២​នៅ​នាទី​៥៩ ហើយក៏ត្រូវ​អ៊ុយរុយហ្គាយ​វាយបក​តាមស្មើវិញ​ទៀត នៅនាទី​៦៦ ដោយ Jose Gimenez។

លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​ជប៉ុន បន្ត​ក្តីសង្ឃឹម​ទៅវគ្គ​បន្ទាប់​ទៀត ដោយ​ស្ថិតនៅ​លំដាប់​ទី៣ ​ក្នុងពូល​ជាបណ្តោះ​អាសន្ន មាន ១​ពិន្ទុ។ ចំណែក​អ៊ុយរុយហ្គាយ ឡើងមក​ឈរ​លេខ​១ ក្នុង​ពូល មាន​៤ពិន្ទុ។ ២ក្រុម​ទៀតក្នុង​ពូលនេះ គឺ ឈីលី និង​អេក្វាឌ័រ នឹងត្រូវប្រកួតគ្នា​ក្នុងជើង​ទី២ នាព្រឹក​ថ្ងៃស្អែក៕

ប្រភព៖ Kley Kley   ប្រែសម្រួល៖ រ័ត្ន