ប្រាសាក់ ស្វាគមន៍ការវិលវិញរបស់អតីតបុគ្គលិករបស់ខ្លួន

  • 2019-06-26 03:32:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំមួយ​នៅកម្ពុជា ដែល​មាន​បុគ្គលិកជាង ៨ ០០០នាក់កំពុងបម្រើការ បានប្រកាសថា ខ្លួនស្វាគមន៍គ្រប់អតីតបុគ្គលិកប្រាសាក់ទាំងអស់ ដែលមានបំណងចូលបម្រើការងារនៅប្រាសាក់វិញ ដោយគ្រឹះស្ថានរីករាយក្នុងការទទួលយកអតីតបុគ្គលិកទាំងអស់ មកចូលរួមបម្រើការជាមួយនឹងមហាគ្រួសារប្រាសាក់។

លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិករបស់ប្រាសាក់បានលើកឡើងថា «ប្រសិនបើ លោក លោកស្រី នាងកញ្ញា ដែលធ្លាប់បម្រើការងារនៅប្រាសាក់ ហើយមានបំណងចង់ចូលបម្រើការងារជាមួយប្រាសាក់វិញ អាចវិលត្រលប់មកបម្រើការងារនៅប្រាសាក់បានជាធម្មតា។ ថ្នាក់គ្រប់គ្រង និងបុគ្គលិកប្រាសាក់ទាំងអស់សូមស្វាគមន៍យ៉ាងកក់ក្ដៅ និងរង់ចាំទទួលលោក លោកស្រីដែលជា អតីតបុគ្គលិក ដែលចង់ចូលបម្រើការងារវិញដើម្បីរីកចម្រើនជាមួយគ្នា»។

លោកបន្តទៀតថា «ដូចដែលលោក លោកស្រីបានជ្រាបរួចស្រេច ប្រាសាក់ ជាគ្រឹះស្ថានដែលធំជាងគេក្នុងវិស័យហិរញ្ញវត្ថុ មានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ផ្ដល់ផលប្រយោជន៍ច្រើន ឱកាសការងារនៅជិតផ្ទះ មានឱកាសអភិវឌ្ឍនិងបង្កើនសមត្ថភាពខ្លួន ព្រមទាំងមានលក្ខខណ្ឌការងារគោរពតាមច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា ហេតុនេះ ប្រាសាក់ នៅតែជាជម្រើសការងារដ៏ល្អបំផុតសម្រាប់ភាពរីកចម្រើនរបស់បុគ្គលិក»។

លោក ហឿន ហុន្នី បញ្ជាក់ថា អតីតបុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដ៏គួរឱ្យទាក់ទាញ រួមមាន៖

• ប្រាក់បៀវត្សតាមការចរចា

• ប្រាក់ឧបត្ថម្ភតួនាទី

• ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំរហូតដល់ 4 ខែ

• ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរចំនួន 1 ខែ បុណ្យភ្ជុំបិណ្ឌចំនួន 1 ខែ

• ថ្លៃប្រេងឥន្ធនៈនិងថ្លៃឈ្នួលម៉ូតូ 60 ដុល្លារអាមេរិក ក្នុង 1 ខែ (សម្រាប់តួនាទីមន្រ្តីឥណទាន)

• ទទួលបានកម្ចីទិញម៉ូតូ និងកម្ចីបុគ្គលិកក្នុងអត្រាការប្រាក់ទាប (សម្រាប់តួនាទីមន្រ្តីឥណទាន)

• ទទួលបានប្រាក់បំណាច់អតីតភាពការងារស្មើនឹងប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំជាមធ្យមចំនួន 15 ថ្ងៃក្នុង 1 ឆ្នាំ

• ទទួលបានឯកសណ្ឋាន ទូរស័ព្ទ និងកាតទូរស័ព្ទ

• ធានារ៉ាប់រងសុខភាព

• ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ

• ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន

• កន្លែងស្នាក់នៅ

• ឈប់សម្រាកប្រចាំឆ្នាំរហូតដល់ 21 ថ្ងៃ

• ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ចំនួន 5 ថ្ងៃ

• ឈប់សម្រាកសម្រាលកូនចំនួន 90 ថ្ងៃ

• ឈប់សម្រាកពេលភរិយាសម្រាលកូនចំនួន 3 ថ្ងៃ

• ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ

• ឈប់សម្រាកព្យាបាលជំងឺ

• មិនធ្វើការនៅថ្ងៃឈប់សម្រាក និងថ្ងៃសៅរ៍-អាទិត្យ

លោក ហឿន ហុន្នី បានបន្ថែមថាក្រៅពីអត្ថប្រយោជន៍ជាច្រើនដែលបានលើកឡើងខាងលើ ប្រាសាក់ជានិយោជក នៃជម្រើស អាស្រ័យហេតុនេះ គ្រប់អតីតបុគ្គលិកប្រាសាក់ទាំងអស់ អាចទាក់ទងយើងខ្ញុំតាមទូរសព្ទ 086 999 911 ឬ ផ្ញើ Email មក formerstaff@prasac.com.kh ។

ប្រាសាក់ ផ្ដល់ឱកាសការងារដែលផ្ដល់នូវភាពរីកចម្រើន

អត្ថបទ៖ Sponsor

អត្ថបទថ្មី