ភ្ញាក់ផ្អើល! Messi ស្គាល់កាតក្រហមជាថ្មី ក្នុងពេល១៤ឆ្នាំនៅជម្រើសជាតិ
- 2019-07-07 02:26:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! Messi ស្គាល់កាតក្រហមជាថ្មី ក្នុងពេល១៤ឆ្នាំនៅជម្រើសជាតិ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lionel Messi ទទួលបានកាតក្រហម ក្នុងការប្រកួតដែលអាហ្សង់ទីន យកឈ្នះក្រុមឈីលី ក្នុងលទ្ធផល ២-១ បានលេខ៣ ពានរង្វាន់ Copa America ។
ការប៉ះគ្នារហូតបានដល់កាតក្រហមនេះ គឺ Messi បុកទ្រូងជាមួយ Gary Medel របស់ក្រុមឈីលី។ រហូតទទួលបានកាតក្រហមទាំងពីរនាក់តែម្ដងនៅនាទី៣៧។ វាគឺជាកាតក្រហមលើកដំបូងហើយសម្រាប់ Messi ក្នុងរយៈពេល១៤ឆ្នាំមកនេះនៅក្រុមជម្រើសជាតិអាហ្សង់ទីន។ ខណៈដែលបានកាតក្រហមម្នាក់១នេះដែរ ជាលទ្ធផលចប់៩០នាទីវិញនោះ គឺក្រុមអាហ្សង់ទីន បានយកឈ្នះឈីលី ក្នុងលទ្ធផល ២-១។