រំលង​ពីរ​ថ្ងៃ​ក្រោយ​ប្រកាស Note 10 អាច​ជា​ថ្ងៃ​ចាប់​កំណើត​របស់ HongMeng OS

  • 2019-07-10 01:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​អំឡុង​ខែ​សីហា ឆ្នាំ ២០១៩ ខាង​មុខ​នេះ សម្រាប់​វិស័យ​បច្ចេកវិទ្យា​ស្មាតហ្វូន​រំពឹង​នឹង​មាន​រឿង​ពីរ​ត្រូវ​ផ្ទុះ​ឡើង​ផ្ទួន​គ្នា ដោយ​ទី​មួយ​ទាក់ទិន​នឹង​ការ​ចេញ​ផ្សាយ Galaxy Note 10 របស់ Samsung ​នា​ថ្ងៃ​ទី ៧ ​សីហា ស្រប​ពេល​របាយការណ៍​ចុង​ក្រោយ​ក៏​ទើប​តែ​បង្ហើប​ពី​កាលបរិច្ឆេទ​ប្រកាស​ប្រព័ន្ធ​ប្រតិបត្តិ HongMeng OS របស់ Huawei ដែល​អាច​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៩ សីហា។

OS ជំនាន់​ក្រោយ ដែល​រុញ​ច្រាន​ឲ្យ Huawei ​ត្រៀម​ដក​ចិត្ត​ចេញ​ពី Android របស់ Google ក៏​កំពុង​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​ទន្ទឹង​រង់ចាំ​ដោយ​ល្ហិចល្ហៀង​ថា​មាន​ដំណើរការ​លឿន​ជាង Android និង iOS ថែម​ទៀត​ផង។

ប្រព័ន្ធប្រតិបត្តិ​នោះ​នឹង​បង្ហាញ​មុខ​ពិត​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ដែល​ជា Developer ជុំវិញ​សកលោក​ច្រើន​ជាង ៥ ០០០ នាក់ រួម​បញ្ចូល​ទាំង​ដៃ​គូ​សហការ​ប្រមាណ ១ ៥០០ ស្ថាប័ន នៅ​ព្រឹត្តិការណ៍ Huawei Global Developer Conference ​ដែល​រាប់​បញ្ចូល​ជា​ព្រឹត្តិការណ៍​ធំ​បំផុត​ក្នុង​វិស័យ​ឧស្សាហកម្ម​ស្មាតហ្វូន​របស់​ប្រទេស​ចិន។

បញ្ជាក់​ថា​សម្រាប់ HongMeng OS ​មិន​ត្រឹម​ជា​ប្រព័ន្ធ​ដំណើរការ​លើ​ស្មាតហ្វូន​មួយ​មុខ​នោះ​ទេ ទៀត​សោត​ក៏​នឹង​អាច​គាំទ្រ​ទាំង​នៅ​លើ​ថេបប្លែត កុំព្យូទ័រ ទូរទស្សន៍ឆ្លាតវៃ រថយន្ត និង​ឧបករណ៍​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម