ព្រោះហេតុផលនេះ ស្រីស្អាតប្រចាំ OMG ២នាក់ត្រូវចេញពីក្រុម មុនទៅប្រកួតនៅកូរ៉េ

  • 2019-07-11 03:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ មេ​ក្រុម​របស់​ OMG បាន​ប្រកាស​ជា​សាធារណៈ​តាម​រយៈ​បណ្ដាញ​សង្គម​ Instagram ថា Marslee និង​ Emily បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម​ដោយសារ​តែ​មូល​ហេតុ​ផ្ទាល់​ខ្លួន។ តាម​រយៈ​សម្ដី​របស់​ប្រធាន​ក្រុម​ស្រី​ស្អាត​​ ដា​ណែត បាន​និយាយ​ថា ការ​ចាក​ចេញ​នេះ​គឺជា​ការ​សោក​ស្ដាយ​មួយ​របស់​ក្រុម​ទាំង​មូល ហើយ​កញ្ញា​ក៏​បាន​សុំទោស​ទៅ​ដល់​អ្នក​គាំទ្រ​ទៀត​ផង។

មូល​ហេតុ​នោះគឺ​ ​Marslee នឹង​ទៅ​រស់​នៅ​ខេត្ត​សៀមរាប​ ហើយ​គ្រោង​បើក​ហាង​រចនា​ក្រចក​នៅ​ទី​នោះ​ផ្ទាល់​តែ​ម្ដង។ ជាង​នេះ​ទៅ​ទៀត កញ្ញា​ក៏​ទើប​តែ​បាន​ប្រលង​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​ផ្នែក​អក្សរ​សាស្រ្ត​កូរ៉េ នៅ CKCC ផង​ដែរ។

រីឯ​​ Emily វិញ មក​ពី​កញ្ញា​មាន​សុខភាព​ទន់​ខ្សោយ​ និង​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ហ្វឹក​ហាត់​រាំ​ជាមួយ​ក្រុម​ទើប​សម្រច​ចិត្ត​ចាក​ចេញ​ពី​ក្រុម។ បច្ចុប្បន្ន​នេះ​សមាជិក​ដែល​នៅ​សល់​មាន ៨ នាក់​ដូច​ជា៖ ដា​ណែត លី​កា អូ​វ៉ាន់​ទីន ពេជ្រ Cammie Pichma Danoch (Drowninpink) និង Motaa។

ក្រុម​រាំ​នារី OMG Dance Crew គឺ​ជា​ជ័យ​លាភី​ឯក​នៅ​ក្នុង​កម្ម​វិធី  Kpop World Festival 2019 នៅ CKCC កាល​ពី​ខែ​ មិថុនា ​កន្លង​ទៅ​។ លើស​ពី​នេះ​ទៅ​ទៀត OMG នឹង​ត្រៀម​ចេញ​ទៅ​ប្រកួត​រាំ​នៅ​ប្រទេស​កូរ៉េ ទីក្រុង Changwon នា​ពេល​ខាង​មុខ ជាមួយ​នឹង​អ្នក​រាំ​មក​ពី​ប្រទេស​ជុំវិញ​ពិភពលោក​ជា​ច្រើន​ទៀត​៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

អត្ថបទពេញនិយម