ប្រទេសអឺរ៉ុបណាឈ្នះ World Cup ដំបូងគេ?
- 2019-07-12 14:29:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអឺរ៉ុបណាឈ្នះ World Cup ដំបូងគេ?
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ FIFA World Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៣០ ដោយមាន ១៣ប្រទេសចូលរួម។ ក្នុងកម្មវិធីបាល់ទាត់ពិភពលោកដំបូងគេ ប្រទេសអឺរ៉ុបមិនបានឈ្នះពានទេ ដោយប្រទេសអ៊ុយរុយហ្គាយ ដែលជាម្ចាស់ផ្ទះលើកពាន ក្រោយយកឈ្នះអាហ្សង់ទីន។
គេរង់ចាំមិនយូរទេ ក្នុងការឃើញប្រទេសអឺរ៉ុបលើកពានលំដាប់ពិភពលោកមួយនេះ។ ក្រុមជម្រើសជាតិអឺរ៉ុបបានក្លាយជាជើងឯកពាននេះនៅក្នុងលើកទី២ នៃព្រឹត្តិការណ៍នេះ ក្នុងឆ្នាំ១៩៣៤។
ក្រុមជម្រើសជាតិអឺរ៉ុប ដែលឈ្នះ World Cup មុនគេគឺ ក្រុមជម្រើសជាតិអ៊ីតាលី ដោយឈ្នះក្នុងដីខ្លួនឯងផ្ទាល់។ ក្នុងពេលនោះដែរ អ៊ីតាលីបានយកឈ្នះឆេកូស្លូវ៉ាគី ក្នុងលទ្ធផល ២-១។
ក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍នេះ ក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពាននេះចំនួន ៤ដង ដោយលើកចុងក្រោយនៅឆ្នាំ២០០៦៕