​មក​ដឹង​ប្រវត្តិ​លើក​ពាន​អាហ្វ្រិក​របស់​ អាល់ហ្សេរី​ និង​​សេណេហ្គាល់​

  • 2019-07-15 03:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​ជើង​ឯក​ទ្វីប​អាហ្វ្រិក​ឬ​ Africa Cup of Nations បាន​រក​ឃើញ​២​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​ក្រោយ​ធ្វើ​ការ​ប្រកួត​ជិត​១​ខែ​កន្លង​ទៅ។​

អា​ល់​ហ្សេរី​ បាន​យក​ឈ្នះ​ជើង​ខ្លាំង​នីហ្សេរីយ៉ា​ ២​ទល់​នឹង​១​ ខណៈ​នីហ្សេរីយ៉ា​ផ្ដួល​ទុយនីស៊ី​ យ៉ាង​តានតឹង​បំផុត​ក្នុង​លទ្ធផល​១-០។​ ជ័យ​ជម្នះ​របស់​អាល់ហ្សេរី​បាន​មក​ពី​​ការ​ស៊ុត​ចូល​ទី​ខ្លួន​​ឯង​របស់​ Troost-Ekong ខ្សែ​ការពារ​កណ្ដាល​នីហ្សេរីយ៉ា​ និង​១​គ្រាប់​ទៀត​ជា​បាល់​ Free Kick របស់​ Mahrez ចុង​ម៉ោង​នាទី​៩០+៥។

ដោយ​ឡែក​សេណេហ្គាល់​វិញ​បាន​យក​ឈ្នះ​ ទុយនីស៊ី​ដោយ​សារ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​​ Dylan Bronn​ នៅ​វគ្គ​ Extra Time នាទី​១០០។​ បើ​មើល​ទៅ​លើ​ប្រវត្តិ​កន្លង​មក​អាល់ហ្សេរី​ធ្លាប់​ឈ្នះ​ជើង​ឯក​អាហ្វ្រិក​ម្ដង​ក្នុង​ឆ្នាំ​១៩៩០​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ, ធ្លាប់​រង​ជើង​ឯក​ម្ដង​ក្នុង​ឆ្នាំ​១៩៨០, ធ្លាប់​បាន​លេខ​៣​ចំនួន​២​ដង​ និង​លេខ​៤​ចំនួន​២​ដង។

ចំពោះ​សេណេហ្គាល់​វិញ​មិន​ធ្លាប់​ឈ្នះ​ពាន​នោះ​ទេ​ បាន​ត្រឹម​រង​ជើង​ឯក​ម្ដង​ក្នុង​ឆ្នាំ​២០០២​ និង​បាន​លេខ​៤​ចំនួន​៣​​ដង​ក្នុង​ឆ្នាំ​១៩៦៥, ១៩៩០ និង​២០០៦។​​ វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ អាល់ហ្សេរី​ និង​សេណេហ្គាល់​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ ខាង​មុខ​នៅ​កីឡដ្ឋាន​​ Cairo International Stadium ស្ថិត​ក្នុង​ទីក្រុង​​ Cairo ប្រទេស​អេហ្ស៊ីប៕

ប្រភព៖ BBC   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម