មិនដល់កន្លះឆ្នាំផង "ទំហំ​ស្នេហ៍" ផ្ទុះ​ការ​គាំ​ទ្រ​មាន​អ្នក​ចុច​មើល​យ៉ាងច្រើនដល់ម្ល៉ឹង

  • 2019-07-16 06:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "ទំហំ​ស្នហ៍" ពី ស៊ូ​លី ផេង បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ស្រទាប់​យុវវ័យ ល្បី​ពេញ​ប្រព័ន្ធ​អ៉ីនធើណិត​នោះ​មាន​អ្នក​ចុច​មើល​បាន ៧.៥ លាន​ដង​ហើយ។

បើ​គិត​ត្រឹម​ថ្ងៃ​នេះ បទ​រ៉ូ​មេន​ទិច​សម្រាប់​អ្នក​មាន​ស្នេហា​មួយ​បទ​នេះ​ចេញ​បាន​ប្រហែល​ជាជិត ៤ ខែ​ហើយ ប៉ុន្តែ​ល្បី​ខ្លាំង​នា​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​។ ដោយ​សារ​តែ​អត្ថន័យ​ចាក់​ដោត​​ ទើប​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ស្ដាប់​ទៅ​ជក់​ចិត្ត និង​ផ្ដោត​អារម្មណ៍​តាម​បទ​ចម្រៀង ស្ដាប់​ម្ដង​ហើយ​ចង់​ស្ដាប់​ម្ដង​ទៀត​។​

គាំ​ទ្រ​ដល់​ស្នាដៃ​របស់​សិល្បៈ​ករ​ខ្មែរ​​ ព្រម​ទាំង​ចូល​រួម​ស្ដាប់​បទ Original Song ទាំង​អស់​គ្នា ដើម្បី​ផ្ដល់​ជា​កម្លាំង​ចិត្ត​ឲ្យ​ពួក​គាត់​មាន​ទឹក​ចិត្ត​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ថ្មី​បន្ត​ទៀត។ ទស្សនា​វីដេអូ​បទ "ទំហំ​ស្នេហ៍" ពី ស៊ូ​លី ពី​គណនី​ផ្លូវ​ការ​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ ឈឹម វិមានរ័ត្ននា