Man Utd កាត់​ចិត្ត​លែង​ចាប់​អារម្មណ៍ Dybala ព្រោះ​កត្តា​ធំ​មួយ

  • 2019-08-05 03:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United បាន​បញ្ចប់​ការ​ចរចា​ទិញ​យក​ខ្សែ​ប្រយុទ្ធ Paulo Dybala ហើយ ព្រោះ​កីឡាករ​រូប​នេះ​ទាមទារ​ថ្លៃ​ពលកម្ម​ខ្ពស់​ពេក ក្លឹប​មិន​អាច​ទទួល​យក​បាន។

United បាន​ចូល​ខ្លួន​ចែចង់​កីឡាករ​អាហ្សង់ទីន​វ័យ​២៥​ឆ្នាំ ដោយ​ហ៊ាន​ដាក់​ Romelu Lukaku ជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​ដោះដូរ។ យ៉ាងណាមិញ​​ក្លឹប​បិសាច​ក្រហម​ពេល​នេះ​បាន​ដក​ចិត្ត​ពី Dybala វិញ​ហើយ ក៏​ព្រោះ​តែ​គេ​ទាមទារ​ចង់​បាន​ប្រាក់បៀវត្សរ៍​ច្រើន​ពេក។

​​Dybala ធ្លាប់​បាន​និយាយ​ថា គេ​ចង់​បាន​ថ្លៃ​នឿយហត់​ច្រើន​ជាង Paul Pogba ទើប​ព្រម​មក Man Utd។ កត្តា​ដែល ​Dybala រក​ច្រក​ចេញ ក៏​ព្រោះ​តែ​ Juventus បាន​ប្រាប់​ថា រដូវ​កាល​ក្រោយ​គេ​លែង​ជាប់​ជា​ជម្រើស​ដំបូង​ហើយ។ Dybala ចូលរួម​ជាមួយ​ក្រុម​រហស្សនាម​សេះបង្កង់​​កាល​ពី​ឆ្នាំ​២០១៥ ផ្ទេរ​ពី​ក្លឹប Palermo និង​រក​បាន​១០​គ្រាប់​កាល​ពី​រដូវ​កាល​មុន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ