សមាគម​ខ្មែរ-ចិន៖​ វិនិយោគ​ចិន​នៅ​កម្ពុជា​ អាច​ធ្វើ​ឲ្យ​ភ្នំពេញក្លាយជាប៉ារីសតូចមួយនៅបូព៌ា

  • 2019-08-06 09:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ឧកញ៉ា ជា សឿន អនុ​ប្រធាន​អចិន្ត្រៃយ៍ សមាគម​ខ្មែរ-ចិន​នៅ​កម្ពុជា បាន​ថ្លែង​ថា​តាមរយៈ​ការ​កើន​ឡើង​នៃ​ការ​វិនិយោគ​ចិន​​នៅ​កម្ពុជា នឹង​ចូល​រួម​បន្ថែម​សោភណភាព​គុណភាព​សំណង់ និង​ស្ថាបត្យកម្ម​នៅ​ទី​ក្រុង​ភ្នំពេញ និង​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត។ លោក​ថ្លែង​ដូចនេះ​ ក្នុង​សន្និសីទ​ហ៊ួយ​ប៉ាង ហួង​សាន អ៊ិនធ័រណេសិនណល រៀល អ៊ីស្ទេត ក្រោម​ប្រធានបទ«ភាព​ប៉ិន ប្រសព្វ ហ៊ួយ​ផាយ និង​កិត្តិយស​ទីក្រុង​ភ្នំពេញ» ដែល​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ ហួង​សាន ​ កាល​ពី​យប់​ថ្ងៃ​ទី ២ សីហា ២០១៩ កន្លង​ទៅ​នេះ ​

ក្នុង​ឱកាស​នោះ ដែរ​ក៏​មាន​ការ​ចូលរួម​ពី​អ្នក​វិនិយោគ​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ដូច​ជា​អ្នក​ឧកញ៉ា​ហ៊ុន​ តូ​ លោក​ជំទាវ​ហ៊ុន​ គីម​ឡេង​ នេត​ សាវឿន​ និង​ភ្ញៀវ​កិត្តិយស​ជាតិ​អន្តរជាតិ​ចិន​ប្រមាណ​ ៣០០នាក់​ផង​ដែរ។

លោក​ឧកញ៉ា​ជា​ សឿន​ អនុប្រធាន​អចិន្រ្តៃយ៍​ សមាគម​ខ្មែរ-ចិន​នៅ​កម្ពុជា

លោក​ សិន ឆាវ ប្រធាន​នាយក​ប្រតិ​បត្តិ ក្រុមហ៊ុន​ ហ៊ូយ​ប៉ាង អ៊ីន​ធើ​ណេ​សិន​ណល រៀល​ អ៊ីស្ទេត បាន​ឲ្យ​ដឹង​ថា ហ៊ូយ​ប៉ាង អ៊ីន​ធើ​ណេ​សិន​ណល គ្រុប បាន​បង្កើត​ឡើង​ជិត​​ ២០ឆ្នាំ មក​ហើយ​ និង​បាន​ប្ដេជ្ញា​ពង្រីក​ខ្លួន​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​រៀបចំ​ពោះ​គោល​ដៅ​នៅ អាស៊ី​អាគ្នេយ៍​ដោយ​ឈរ​ជើង​នៅ​ទី​ក្រុង​ភ្នំពេញ។

ក្នុង​ឆ្នាំ​ ២០១៩ នេះ ហ៊ួយ ប៉ាង អ៊ីនធើណេសិន ណល រៀល​អ៊ីស្ទេត បាន​បង្កើត​ស្នាដៃ ក្នុង​ការ​រស់​នៅ​មួយ​សម្រាប់​ប្រជាជន​ខ្មែរ​ជាលើកដំបូង​ណោះ ហ៊ួយប៉ាង ហួងសាន អ៊ីន​ធើណេសិនណល ដែល​ជា​គម្រោង​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​​មាន​សក្ដានុពល​ខ្ពស់​ មាន​ស្ថានទូត​នានា​ចំនួន ៧​ នៅ​ជុំ​វិញ និង​មាន​ចម្ងាយ​តែ​មួយ​ផ្លូវ​ពី​ស្ថាន​ទូត​អូស្ត្រាលី និង​ចម្ងាយ​តែ ប៉ុន្មាន​រយ​ម៉ែត្រ​ពី ស្ថានទូត​រូស្សី និ​ង​ តំបន់​ទេសចរ​សំខាន់​ៗ​ដូចជា​វិមាន​ឯករាជ្យ​ ព្រះបរមរាជវាំង​ សារមន្ទីរជាតិ​ ផ្សារ​ធំ​ថ្មី​ជា​ដើម។​

សាល​ពិព័រណ៍​នៃ​គម្រោង​នេះ (Showroom) ​មាន​ទីតាំង​នៅ​ក្បែរ​សណ្ឋាគារ​ហួង សាន​ អ៊ិន​ធឺ​ណា​សិន​ណល​ អគារ​លេខ​ ១៦៨​ វិថី​រដ្ឋសភា​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចម្ការ​មន​ ​ភ្នំពេញ ។

សម្រាប់​ព័ត៌មានបន្ថែម​ពីគម្រោងនេះ សូមទាក់ទងលេខ៖ 085 335 999 និង 085 336 999

អត្ថបទ៖ Sokchea Heng

អត្ថបទពេញនិយម