តាំងពី​តូច​ក្រូចឆ្មារ ដល់​ធំ​ពេញ​ក្រមុំ​ សម្រស់​តារា​ស្រី​ទាំង​នេះ​កាន់​តែ​ស្អាត មិន​ខ្ចី​អន់ថយ

  • 2019-08-14 07:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ថៃ​បច្ចុប្បន្ន​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អន្តរជាតិ​ចាប់អារម្មណ៍​ ដោយសារ​ការ​សម្ដែង​ ពិសេស​សម្រស់​ស្រស់​ស្អាត​បែប​ធម្មជាតិ​របស់​ពួកគេ។ ប៉ុន្តែ​ក្នុង​ចំណោម​ស្រីស្អាត​ទាំង​នោះ​ សូម​បង្ហាញ​ជូន​តារា​ស្រី​ដែល​ត្រូវបាន​អ្នក​គាំទ្រ​ជា​ច្រើន​លើក​ថា​ជា​ រាជិនី​សម្រស់​ ដែល​រក្សា​ភាព​ស្រស់​ស្អាត​តាំង​ពី​ក្មេង​ ដល់ពេល​ធំពេញ​វ័យ​ រហូត​​ក្លាយ​ជា​ទី​ប្រាថ្នា​របស់​កន្លង់ជា​ច្រើន មិន​ស្រឡាញ់​មិន​បាន។

១. Baifern Pimchanok

Baifern បាន​ក្លាយ​ជា​តារា​ស្រី​ដែល​ទាក់​បាន​ចំណាប់​អារម្មណ៍​ពី​មហាជន​ជា​ច្រើន​ តាមរយៈ​ទេពកោសល្យ​សម្ដែង​ ក៏ដូចជា​សម្រស់​ដ៏​ស្រស់ស្អាត។ ពិត​ណាស់​ តួ​ស្រី​រឿង​ "Friendzone” រូបនេះ​ កើត​នៅ​ឆ្នាំ ១៩៩២ ជា​ក្មេង​ស្រី​ដែល​កាល​ពី​តូច​មុខ​គួរ​ឲ្យ​ស្រឡាញ់​ ហើយ​ទោះ​បច្ចុប្បន្ន​នាង​មាន​អាយុ​ច្រើន​ក៏ដោយ​ តែ​និយាយ​ពី​សម្រស់​វិញ​កាន់​តែ​ស្រស់ប្រិមប្រិយ។

២. Yaya Urassaya

តារា​ថៃ​កូន​កាត់ណ័រវេស​ កើត​ឆ្នាំ ១៩៩៣នេះ​ គឺជា​តារា​វ័យ​ក្មេង​ដែល​កំពុង​ពេញ​ល្បី​នា​ពេល​នេះ​ អាយុ​ពាក់​កណ្ដាល​ ៥០​ឆ្នាំ​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​នាង​ខាប​យក​បេះ​ដូង​អ្នក​គាំទ្រ​មិន​តិច​នោះ​ទេ ឲ្យ​លង់​នឹង​ភាព​ស្រស់​ស្អាត​របស់​នាង។ បើ​ងាក​ទៅ​កាល​ពី​តូច​វិញ​ Yaya ជា​ក្មេង​មុខ​គួរ​ឲ្យ​ក្នាញ់​ ហើយ​បើ​ធៀប​មុខ​ពី​មុន​ និង​ពេល​នេះ​ ដូចជា​គ្មាន​ប្រែ​បន្តិច​សោះ។

៣. Mai Davika

ឯ Mai វិញ​ ក៏​តែង​មាន​ទំនុក​ចិត្ត​ខ្ពស់​នឹង​សម្រស់​របស់​ខ្លួន​ដែរ អ្នក​គាំទ្រ​មិន​ថា​ក្នុង​ប្រទេស​ថៃ និង​អាស៊ី​ទាំង​មូល​ទេ សុទ្ធ​តែ​មិន​អាច​មើល​រំលង​តារា​ស្រី​អាយុ​ ២៨​ឆ្នាំ រូបនេះ​បាន​ ពេល​រម្លឹក​ពី​តារា​ដែល​ស្អាត​ជាង​គេ​ប្រចាំ​តំបន់។ ប៉ុន្តែ​បើ​គិត​ពី​ក្មេង​ Mai ក៏​ Cute ដែរ​ ហើយ​ថែម​ទាំង​ជា​ក្មេង​រពឹល​រប៉ូច​ទៀត​ផង។

៤. Kimmy Kimberley

ដូចគ្នា​នឹង​ Baifern និង​ Mai Kim តារាថៃ​កូនកាត់អាល្លឹម៉ង់​ក៏​កើត​ឆ្នាំ ១៩៩២ ហើយក៏​ជា​តារា​ជួរ​មុខ​ប្រចាំ​ប៉ុស្តិ៍លេខ​ ៣​ដូច​ Yaya ដែរ។ ដោយ​សារ​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​សម្ដែង​ បូក​រួម​នឹង​ទម្រង់​មុខ​បែប​កូន​កាត់​នេះ​ហើយ​ ទើប​រុញ​នាង​កាន់​តែ​លឿន​ មាន​អ្នក​ពេញ​ចិត្ត​ច្រើន​ និង​ធ្វើ​ឲ្យ​នាង​កាន់​តែ​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ។ ពេល​ធំ​ពេញ​រូបរាង​ មុខ​របស់​នាង​រាង​ទេរ​មក​ប៉ែក​អាស៊ី​បន្តិច​ ប៉ុន្តែ​បើ​មើល​រូបថត​កាល​ពី​តូច​វិញ​ គឺ​មុខ​ជា​កូន​ទៅ​ខាង​អឺរ៉ុបសុទ្ធ​តែម្ដង។

៥. Bella Ranee

នៅ​ក្នុង​ពិភពសិល្បៈ​ Bella គឺ​ជា​តារា​ស្រី​ដែល​មនុស្ស​ជា​ច្រើន​លើក​ថា​ ជា​តារា​ស្រី​ឈរ​នៅ​លំដាប់​ទី ១ ដែល​អ្នក​គាំទ្រ​ស្រឡាញ់​ពេញ​ចិត្ត​ភាគ​ច្រើន​បំផុតនៅ​ប្រទេស​ថៃ។ ទម្រង់​មុខ​របស់​តូច​សម​ នឹង​រូបរាង​គួរ​ជាទី​ពេញ​ចិត្ត​របស់​បុរសៗ ហើយ​ការងារ​សព្វថ្ងៃ​ក៏​ចេះ​តែ​រវល់​ជាប់​ ទាំង​ការ​សម្ដែង​រឿង​ និង​ស្ប៉តពាណិជ្ជកម្ម។ ចូល​ដល់​កាល​ពី​នៅ​កុមារវិញ ក្មេងស្រីកើតឆ្នាំ ១៩៨៩នេះ គឺ​ជា​នាង​តូច​ មុខ​គួរ​ឲ្យ​ស្រឡាញ់​បំផុត​ ដោយកាត់ទៅ​រក​លោក​ឪពុក​ជនជាតិ​អង់គ្លេស៕

**៦. Taew Natapohn

អ្នក​ដែល​ស្ថិត​ក្នុង​បញ្ជី​កំពូល​សម្រស់​ម្នាក់​ទៀតគឺ Taew តួ​ឯក​ស្រី​ក្នុង​រឿង​ "ណាគី” ដែល​បច្ចុប្បន្ន​មាន​អាយុ ៣០ឆ្នាំ។ ថ្វី​ត្បិត​មិន​មែន​ជា​កូន​កាត់ តែ​ Taew ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ឈ្លក់វង្វេង​នឹង​សម្រស់​ ពិសេស​មន្តស្នេហ៍​ដែល​នាង​បង្ហាញ​តាម​រយៈ​ស្នាមញញឹម។ ប៉ុន្តែ​បើ​ធៀប​មុខ​កាល​ពី​ក្មេង​របស់​ និង​បច្ចុប្បន្ន​ ពិត​ជា​មាន​ភាព​ខុសគ្នា​ដាច់​ បើមិន​ប្រាប់​ថា​ជា​ Taew នោះ​ប្រាកដ​ជា​គ្មាន​អ្នក​ដឹង​នោះទេ។

៧. Kwan Usamanee

ពេល​គេ​លើក​ប្រធានបទ​ស្រី​ស្អាត​ប្រចាំ​ប្រទេស​ នោះ​ក៏​នឹង​ឃើញ​មាន​ឈ្មោះ​របស់​ Kwan ដែរ។ នាង​គឺ​ជា​កូន​កាត់​ដែល​មាន​ឪពុក​ជា​ជនជាតិ​អង់គ្លេស ហើយ​បច្ចុប្បន្ន​នាង​មាន​អាយុ​ ២៩ឆ្នាំ​ហើយ។ ស្រីស្អាត​រូប​នេះ​ ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ១៩៩៤ មាន​ន័យ​ថា​តាំង​ពី​មាន​អាយុ​ ៦ឆ្នាំ។ រូបភាព​កាល​ពី​កុមារភាព​ក៏​ត្រូវ​បាន​បង្ហាញ​ជា​បន្តបន្ទាប់ និង​អាច​បញ្ជាក់​ច្បាស់​ថា​ Kwan គឺ​ជា​ក្មេង​ស្រី​ម្នាក់​ស្រស់​ស្អាត​តាំង​ពី​ក្មេង​មក​ម្ល៉េះ។

៨. Aum Patchrapa

Aum វិញ​ត្រូវ​បាន​ជនជាតិ​ថៃ​លើក​ជា​ រាជិនី​ប្រចាំ​ពិភព​សិល្បៈថៃ​ ដែល​តែង​មាន​វត្តមាន​ឥត​ដាច់​តាំង​ពី​ចូល​សិល្បៈ​ រហូត​ទល់​បច្ចុប្បន្ន។ កេរ្តិ៍ឈ្មោះ​របស់​នាង​តែង​តែ​ហក់​ឡើង​ គ្មាន​ពាក្យ​ថា​ស្រុត​ចុះ​ ឯសម្រស់​វិញ​កាន់​តែ​ផូរផង់​ ហើយ​ស្ទើរ​មិន​ជឿ​ថា​ឆ្នាំ ២០១៩​នេះ​ នាង​មាន​វ័យ​ ៤១ឆ្នាំ​ទៅ​ហើយ។ ដោយឡែក​ ទើប​តែ​កន្លង​ទៅ​ នាង​បាន​បង្ហាញ​រូបភាព​កាល​ពី​តូច​ នៅ​លើ​ Instagram កាន់​តែ​ធ្វើ​ឲ្យ​មហាជន​ដឹង​ច្បាស់​ថា មិន​មែន​ទើប​តែ​ពេញ​វ័យ​ទើប​នាង​ប្រែជា​ស្អាត​ទេ មានន័យ​ថា​សម្រស់​នេះ​មាន​តាំង​ពី​កំណើត​មក​ម្ល៉េះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម