Solskjaer បង្ហើបថា Sanchez នឹងបានម៉ោងលេងច្រើនជាងមុន
- 2019-08-16 13:32:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Solskjaer បង្ហើបថា Sanchez នឹងបានម៉ោងលេងច្រើនជាងមុន
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Manchester United លោក Ole Gunnar Solskjaer បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ខ្សែប្រយុទ្ធឈីលីកីឡាករ Alexis Sanchez អាចនឹងលេងបានច្រើនជាងរដូវកាលមុន។
លោកបាននិយាយថា៖ " Alexis ជាកីឡាករអាជីពមួយរូប ហើយគេខិតខំប្រឹងប្រែងរាល់ថ្ងៃ ដោយសារតែចង់ក្លាយជាផ្នែករបស់ក្រុម " ។
លោកបានបន្តថា៖ " ដោយសារតែយើងមិនសូវមានខ្សែប្រយុទ្ធច្រើន ដូច្នេះអ្នកនឹងឃើញ Sanchez លេងបានច្រើន ច្រើនជាងអ្វីដែលអ្នករំពឹងទុកទៅទៀត " ។
គួរបញ្ជាក់ផងដែរថា តាំងពីចូល Manchester United មក ខ្សែប្រយុទ្ធ Alexis Sanchez បានបង្ហាញខ្លួនតែ ៤៥ដង ហើយរកគ្រាប់បាល់បានតែ ៥គ្រាប់ ខណៈពេញមួយរដូវកាល ២០១៨/១៩ គេរកបានតែ ២គ្រាប់ទេ៕