ការ​ប្រកួត​សិល្បៈ​គំនូរ​វ័យ​ក្មេង​​ថ្នាក់​ជាតិ​ ត្រឡប់​មក​វិញ​ហើយ​

  • 2019-08-21 06:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​ពិសេស​ទៀត​ហើយ​នៅ​ក្នុង​ឆ្នាំ២០១៩​នេះ​ការ​ប្រកួត​គំនូរដ៏​ធំប្រចាំ​ឆ្នាំ​បាន​ត្រឡប់​មក​សារ​ជា​ថ្មី​ម្តង​ទៀត​ ដើម្បី​ស្វេង​រក​អ្នក​ដែល​មាន​ទេពកោសល​ច្នៃប្រឌិត​គូរ​គំនូរ​​ មាន​ខុស​ប្លែក​ពី​គេពី​សំណាក់​អ្នក​គូគំនូររ​វ័យ​ក្មេង​។

​កម្មវិធី​មួយ​នេះ រៀប​ចំ​ឡើង​ដោយ Global Art Cambodia និង​ ​បាន​នាំ​យក​នូវ​ប្រធាន​បទ​ថ្មី​ សម្រាប់​អ្នក​ដែល​បាន​ដាក់​ពាក្យ​ប្រកួត​នៅ​ក្នុង​ឆ្នាំ​នេះ​ ដែល​នៅ​ក្រោម​ប្រធាន​បទ​ «ការ​កោត​សរសើរ​របស់​ខ្ញុំ​»។ហើយ​នៅ​ក្នុង​ប្រធាន​បទ​នេះ​ដែរ​ ចង់​បង្ហាញ​ពី​ការ​ដឹង​គុណ​ ចំពោះ​ជី​វិត​នៅ​ជុំ​វិញ​អ្នក ដែល​បាន​ផ្តល់​នូវ​ការ​យក​ចិត្ត​ទុក​មួយ​ដ៏ល្អ​។

ចំពោះ​អ្នក​ដែល​បាន​ចូល​រួម​ប្រកួត​ឈ្នះ​ពី​ស្នា​ដៃ​របស់​ខ្លួនចំណាត់​ថ្នាក់​លេខ​១​​ នឹង​ទទួល​បាន​ឱកាសចូល​រួម​ប្រកួត​លំដាប់​ថ្នាក់​អន្តរ​ជាតិ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ​ ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ផ្ទាល់​ ហើយ​​មាន​រង្វាន់​ជា​ច្រើន​ទៀត​ទៅ​ដល់​អ្នក​ជាប់​លេខ​បន្ត​បន្ទាប់​ទៀត​ដែរ​។ កម្ម​វិធី​ប្រកាស​អ្នក​ឈ្នះ​នឹង​ធ្វើ​ឡើង​​ នៅ​ថ្ងៃ​ ទី ១ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខ​ នៅសាលអ៊ីអនម៉លសែនសុខស៊ីធី ចាប់ពីម៉ោង ១០ ព្រឹកដល់ ៥ ល្ងាច។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក៏​មាន​ការ​ដាក់​តាំង​បង្ហាញ​​ ស្នា​ដៃ​ឆ្នៃ​ប្រឌិត​របស់​សិស្ស​ លោកគ្រូ​ អ្នក​គ្រូ​ និង​ស​កម្មភាព​សប្បាយ​រីក​រាយ​ជា​ច្រើន​ទៀត​។

សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ link ខាង​ក្រោម​៖ Global Art Cambodia

អត្ថបទ៖ សម្បត្តិ លក្ខិណា