កំពូលហ្គេមចាស់ៗ ដែលនៅតែមានអ្នកចង់លេង
- 2019-08-22 03:24:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលហ្គេមចាស់ៗ ដែលនៅតែមានអ្នកចង់លេង
ចន្លោះមិនឃើញ
ហ្គេមថ្មីៗដែលមានទម្រង់លេងយ៉ាងសម្បូរបែប និងទាក់ទាញ អមក្រាហ្វិកច្បាស់ត្រជាក់ភ្នែកសឹងតែដូចមនុស្សពិតៗ ត្រូវឃើញបង្ហាញខ្លួនសឹងជារៀងរាល់ខែ។
ដោយឡែកក្នុងចំណោមហ្គេមជាច្រើន ហ្គេមចេញសេរីចាស់ៗមួយចំនួនក៏ត្រូវគេមើលឃើញថានៅតែរក្សាប្រជាប្រិយភាពបានដដែល។ ហ្គេមទាំងនោះមានដូចជា ៖
ចេញឆ្នាំ ១៩៩៧ ជាហ្គេមបញ្ជាទ័ពសម័យបុរាណដែលមានទម្រង់លេងសម្បូរបែបជាងគេបំផុត ហើយថ្មីៗ Age of Empires ក៏បានចេញជំនាន់ថ្មីដែលមានបញ្ចូលកងទ័ពសម័យមហាចក្រខ្មែរ និងសង្គ្រាមឥណ្ឌូចិនជំនាន់បុរាណ។
ចេញឆ្នាំ ១៩៩៦ ជាហ្គេមបញ្ជាទ័ពដែលសឹងតែអ្នកលេងហ្គេមជំវិញពិភពលោកមិនអាចរំលង ជាមួយទម្រង់លេងដ៏ទាក់ទាញនៃហ្គេមនេះ។
ហ្គេមសង្គ្រាមបិសាច ចេញដំបូងក្នុងឆ្នាំ ២០០២ ហើយអាចលេងជាប្រភេទ Online។
ហ្គេមបាញ់ប្រហារសម័យសង្គ្រាមលោក ចេញដំបូងឆ្នាំ ២០០៦។
ជាហ្គេមបញ្ជាទ័ពបិសាចបែបវិទ្យាសាស្ត្រចេញឆ្នាំ ២០០៤ ហើយមានទម្រង់លេងយ៉ាងងាយស្រួល។
ជាប្រភេទហ្គេមបញ្ជាទ័ពបុរាណ លាយវិទ្យាសាស្ត្រ ដែលចេញតាំងពីឆ្នាំ ២០០១។
ទម្រង់លេងជាសង្គ្រាមរវាងមនុស្ស និងបិសាចសម័យបុរាណ ហើយបង្ហាញខ្លួនដំបូងឆ្នាំ ២០០១។
ជាហ្គេមសង្គ្រាមបែបវិទ្យាសាស្ត្រ មានទម្រង់លេងមិនសូវស្មុគស្មាញ ហើយចេញឆ្នាំ ២០០៧។
ជាហ្គេមសង្គ្រាមវិទ្យាសាស្ត្រ ចេញឆ្នាំ ១៩៩៥ ហើយជំនាន់ថ្មីបំផុតនៃហ្គេមនេះគឺក្នុងឆ្នាំ ២០១៥។
ហ្គេមសង្គ្រាមសម័យបុរាណនៃតំបន់អឺរ៉ុប ហើយចេញឆ្នាំ ២០០២៕
ចុចអាន ៖ វិបសាយ ១៨+ មួយបានលេចធ្លាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើ ១,២ លាននាក់