ម៉ូដ​សំលៀក​បំពាក់​ស្អាត​ៗ​ និង​ថ្លៃ​ថ្នូរកប់​របស់ IU ក្នុង​រឿង Hotel Del Luna

  • 2019-08-23 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​សាច់​រឿង​ជក់ចិត្ត​ ដិត​អារម្មណ៍​ព្រម​ទាំង​សមត្ថភាព​សម្ដែង​យ៉ាង​ធម្មជាតិ​នោះ សំលៀកបំពាក់​របស់តួ​ឯក​ស្រី​ដែល​ជា​តារា​សម្ដែង​ និង​ចម្រៀង​ជួរ​មុខ​កូរ៉េ​នោះ ក៏​ទាក់ទាញ​ទស្សនិកជន​មិន​ធម្មតា​ដែរ។

ទោះ​បី​ជា​ចាក់​បញ្ចាំង​បាន​​ច្រើន​ភាគ​ហើយ​ក៏​​ដោយ តែ​ខ្សែ​ភាព​យន្ត​ភាគកូរ៉េ​បែប​អភិនីហារ​សម័យ​ថ្មី​ Hotel Del Luna ​នៅ​​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​យ៉ាង​ច្រើន​។ តាម​នោះ​ដែរ ខ្សែ​ភាពយន្តខាង​លើ​នៅ​តែ​ឈរ​លើ​តារាង​រឿង​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ ក្នុង​ចំណោម​រឿង​ដែល​បញ្ចាំង​ស្រប​ពេល​គ្នា ហើយ​ចំនួន​នៅ​តែ​កើន​ឡើង​ជា​បន្តបន្ទាប់។

ខណៈ​មនុសុ្ស​ជា​ច្រើន​មើល​រឿង​ដោយ​សារ​សាច់​រឿង​ទាក់ទាញ​នោះ នៅ​លើ​បណ្ដាញស​ង្គម​កូរ៉េ មនុស្ស​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​មើល​រឿង​នេះ​គឺ​ដោយ​សារ​សម្លៀក​បំពាក់​របស់ IU ដែល​ជា​តួ​ឯក​ស្រី​ទាំង​ស្រុង​តែ​ម្ដង។ តាម​នោះ​ដែរ ទោះ​បី​ជា​ខោអាវ​ចេញ​មក​បែប​សម័យ​ឆ្នាំ ៧០ និង​៨០ ក៏​ដោយ តែ​មើល​ទៅ​គឺ​មិន​ហួស​សម័យ​ទាល់​តែ​សោះ តែ​ផ្ទុយ​មក​វិញ​គឺ​មាន​ភាព​ថ្លៃ​ថ្នូរ​ខ្លាំង។ សម្លៀកបំពាក់​ទាំង​នេះ​បាន​ញ៉ាំង​ឲ្យ​សម្រស់​តួឯក​ស្រី​បាន​ថែម​មួយ​កំរិត​ទៀត​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​សម្លៀក​បំពាក់​របស់ IU ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​មើល​ហើយ​មិន​អាច​ដក​ភ្នែក​បាន៕

​ចុចអាន៖ ​​ បណ្តុំរ៉ូបផ្កាស្អាតៗ នារីៗសម្លឹងមើលទុកឲ្យហើ​យទៅ

ប្រភព៖ Guu   ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី