ដឹងមូលហេតុដែលយកសត្វទន្សាយជានិមិត្តរូប "Mascot" SEA Games 2023 នៅកម្ពុជា

  • 2019-08-23 05:37:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ "CAMSOC"​ប្រកាស​រៀប​ចំកម្មវិធីប្រឡងប្រណាំងជ្រើសរើសគំនូរ ស្លាកសញ្ញា "Logo" - SEA Games, 2023 និងនិមិត្តរូប "Mascot" SEA Games 2023 ដោយ​សម្រេច​យក​សត្វទន្សាយ​ជា​តំណាង​។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទទួល​បន្ទុក​នាយបេសកកម្មស៊ីហ្គេម​

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទទួល​បន្ទុក​នាយបេសកកម្មស៊ីហ្គេម​បញ្ជាក់ប្រាប់​ពី​មូលហេតុ​ដែល CAMSOC សម្រេច​យករូបសត្វ​ទន្សាយ​ជានិមិត្តរូប "Mascot" SEA Games 2023 នោះ​គឺ គោរព​តាម​អនុសាសន៍​របស់​សម្តេច​តេជោធ្វើ​យ៉ាងណា​ធ្វើ​ឲ្យ​ស៊ីហ្គេម​ ២០២៣ នេះ​មាន​យុត្តិធម៌ និងមាន​កិក្តិយស​ ថ្លៃថ្នូរ។ សត្វ​ទន្សាយ​នៅ​ក្នុង​អក្សសិល្បិ៍​ខ្មែរ​ និង​ក្នុង​រឿង​និទាន​ខ្មែរ​ ទន្សាយ​គឺ​ជា​សត្វ​មួយ​ដែល​តំណាង​ក្នុង​តួ​អង្គ​យុត្តិធម៌​ និង​ជា​តំណាង​ឲ្យ​តួអង្គ​សុភាវៈល្អ។

​ឯកឧត្តមបាន​បន្ថែម​ថា​រាល់គំនូរស្លាកសញ្ញា "Logo" SEA Games ​​2023 និងនិមិត្តរូប "Mascot" SEA Games 2023នេះគឺត្រូវ​​រចនា​យ៉ាង​ណា​ឲ្យ​ឲ្យ​មាន​លក្ខណៈ​ជាតិ​និយម មាន​ផ្នត់​គំនិត​ទាក់ទង​នឹង​អរិយធម៌​ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​របស់​ជាតិ​សាសន​របស់​ខ្មែរ​យើង​។

និមិត្តរូប "Mascot" SEA Games ចាប់ពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ២០១៩ (រូបថត៖ CAMSOC)

លក្ខខណ្ឌ​ប្រឡង​ប្រណាំង​ជ្រើសរើស​គំនូរ​មាន​ចែង​ដូច​សេចក្តី​ជូន​ដំណឹង​ខាង​ក្រោម​៖

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម