ដឹង​អត់​ Coutinho ជា​កីឡាករ​ប្រេស៊ីល​ទី​ប៉ុន្មាន​ ដែល​ទៅ​លេង​នៅ Barcelona?

  • 2019-08-25 14:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ពេល​ដែល Philippe Coutinho ទៅ​លេង​នៅ​ទឹកដី​អាឡឺម៉ង់​​ក្នុង​លក្ខខ័ណ្ឌ​ខ្ចីជើង ការចាក​ចេញ​ពី​ទីក្រុង​បាសេឡូណា​មិន​មែន​ជា​លើក​ទី​១​ឡើយ​សម្រាប់​កីឡាករ​ប្រេស៊ីល​រូប​នេះ។ ​​​

ទីក្រុង​បាសេឡូណា​​ជា​ទឹកដី​ចាស់​ដែល​រូប​គេ​ធ្លាប់​លេង​ឲ្យ​ក្រុម Espanyol។ ទីក្រុង​បាសេឡូណា​ក៏​ជា​កន្លែង​បណ្តុះ​កីឡាករ​វ័យ​២៧​ឆ្នាំ មុន​នឹង​គេ​ឈាន​ដល់​​ការ​លេង​កម្រិត​កំពូល​ក្រោយ​ផ្លាស់​ទៅ Liverpool។ ប៉ុន្តែ​ទីក្រុង​បាសេឡូណា ជាមួយ​ក្លឹប Barcelona ក៏​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​អាជីព​របស់​តារា​ឆ្នើម​រូប​នេះ​ស្ទើរ​លេច​បាត់ មុន​ពេល​ផ្លាស់​ទៅ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចីជើង​ជាមួយ Bayern Munich។ ​

បើ​គិត​ត្រឹម Coutinho លេង​នៅ Camp Nou គេ​គឺ​ជា​កីឡាករ​ប្រេស៊ីល​ទី ៣០ ហើយ​​ដែល​លេង​នៅ​ក្លឹប Barcelona។

គិត​មក​ទល់​ពេល​នេះ ក្លឹប​ដែល​មាន​ប្រវត្តិ​ជិត​១២០​ឆ្នាំ មាន​កីឡាករ​ប្រេស៊ីល​ទៅ​លេង​​ ៣០ ​នាក់​ហើយ Da Silva គឺ​ជា​កីឡាករ​ប្រេស៊ីល​ដំបូង​គេ​ដែល​ទៅ​លេង​ឲ្យ Barcelona ក្នុង​ឆ្នាំ​ ១៩៤៨ ប៉ុន្តែ​លេង​បាន​តែ​៣​ប្រកួត​ប៉ុណ្ណោះ ខណៈ​ដែល​ Dani Alves គឺ​ជា​កីឡាករ​ប្រេស៊ីល​ដែល​បាន​ចូល​លេង​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​សឹង​គ្រប់ប្រកួត ហើយ​ក៏​ជា​អ្នក​ដែល​បាន​បង្ក​ព្យុះភ្លៀង​ជាមួយ Neymar។

ប៉ុន្តែ​បើ​និយាយ​ពី​សករាជ​​ដ៏​លេចធ្លោ​បំផុត ដែល​កីឡាករ​ប្រេស៊ីល​លេង​នៅ Barcelona គឺ​អំឡុង​ទសវត្ស​៩០។ នៅ​ពេល​នោះ​មាន​ដូចជា កីឡាករ Sonny Anderson, Romario, Ronaldo និង Rivaldo ហើយ​ក្រោយ​មក​បន្តិច​មាន Ronaldinho៕

អាន៖ FIFA ពិចារណា​ប្រើ​​មនុស្ស​យន្ត​ជំនួស​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់

ប្រភព៖ Marca   ប្រែ​សម្រួល៖ សុខ លាងហ៊ត