Conte ព្រមាន​ថា Lukaku អត់​ទាន់​បញ្ចេញ​សមត្ថភាព​អស់​ទេ

  • 2019-08-27 13:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប Inter Milan លោក Antonio Conte បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Romelu Lukaku លេង​ល្អ​ប៉ុណ្ណឹង​ហើយ តែ​មិន​ទាន់​បញ្ចេញ​អស់​ពី​សក្ដានុពល​របស់​គេ​ទេ។

លោក​បាន​លើកឡើង​ថា៖ " កុំ​ភ្លេច​ថា​គេ​អាយុ​ទើប​តែ ២៦​ឆ្នាំ ដូច្នេះ​ហើយ​នៅ​ឱកាស​អភិវឌ្ឍ​សមត្ថភាព​បន្ថែម​ទៀត។ ទោះ​ជា​គេ​មក​រាង​យឺត​ពិត​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​គេ​បញ្ចេញ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​គេ " ។

លោក​បាន​បន្ត​ថា៖ " ថ្ងៃ​នេះ​ Lukaku បាន​បង្ហាញ​ថា គេ​ជា​កីឡាករ​ប្រភេទ​ណា​ហើយ។ នេះ​ជា​មូលហេតុ​ដែល​ក្លឹប​ចាប់​អារម្មណ៍​រូប​គេ។ គេ​ត្រូវ​តែ​ទាញ​យក​ប្រយោជន៍​ពី​ជំនាញ​លេង​របស់​គេ ព្រោះ​ក្នុង​គំនិត​ខ្ញុំ​យល់​ថា គេ​មិន​ទាន់​បង្ហាញ​ក្បាច់​ពិសេស​អ្វី​ឡើយ​ក្នុង​អាជីព​របស់​គេ " ។

Lukaku រក​បាន​មួយ​គ្រាប់​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​ឲ្យ​ក្លឹប​ Inter Milan។ ក្លឹប​មួយ​នេះ​ បាន​យក​ឈ្នះ ក្លឹប Lecce ក្នុង​ Serie A នូវ​លទ្ធផល ៤-០៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី