សោកស្ដាយ! សី​ដក់​កម្ពុជា ឈ្នះត្រឹម​មេដាយ​ប្រាក់ពាន​ពិភពលោក​ក្រោយចាញ់អ៊ីរ៉ង់

  • 2019-09-01 01:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​សីដក់​កម្ពុជា​ បាន​ឈ្នះ​ត្រឹមមេដាយប្រាក់ប៉ុណ្ណោះក្នុង​ការ​ប្រកួត​សីដក់​ពិភព​លោក​នៅ​ប្រទេស​ថៃ​​ក្នុង​វិញ្ញាសា​ ៣​ទល់​នឹង​៣​ ផ្នែក​បុរស​ក្រោយ​ចាញ់​ អ៊ីរ៉ង់ នៅវគ្គផ្ដាច់ព្រ័ត្រ

ការ​ប្រកួត​​ជើង​ឯក​ពិភពលោក​លើក​ទី​៣៤​ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​លើ​ប្រទេស​អូស្ត្រាលី​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដោយ​លទ្ធផល​ ២​សិត​ ទល់​នឹង​១​ មុន​ឡើង​មក​ប៉ះ​ អ៊ីរ៉ង់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។

កាលពីថ្ងៃទី២៧ ក្រុម​សី​ដក់​កម្ពុជា ​បាន​​មេដាយ​ប្រាក់​១ដែរ ក្រោយ​ចាញ់​សិង្ហបុរី​​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​លទ្ធផល​ ២​សិត​ទល់​០ លើ​​វិញ្ញាសា​២​ទល់​២​ ផ្នែក​បុរស​៕

អត្ថបទ៖ រ័ត្ន