Alisson៖ ក្នុង​នាម​ជា​អ្នក​ចាំ​ទី ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ឈ្នះ Ballon d'Or

  • 2019-09-04 11:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ក្លឹប​ Liverpool កីឡាករ Alisson Becker បាន​និយាយ​ប្រាប់​សារព័ត៌មាន Marca ថា ឱកាស​របស់​ខ្លួន​ក្នុង​ការ​ឈ្នះ​ពាន Ballo d'Or មាន​សង្ឃឹម​តិច​ណាស់​ ដោយសារ​តែ​ខ្លួន​មាន​តួនាទី​ជា​អ្នក​ចាំ​ទី​។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ខ្ញុំ​ក៏​មាន​មោទនភាព​ដែរ​ បើ​បាន​ជាប់​ជា​បេក្ខភាព Ballon d'Or ប៉ុន្តែ​វា​មិន​ងាយ​ស្រួល​ទេ​ក្នុង​នាម​ជា​អ្នក​ចាំ​ទី។ […] អ្នក​ចាំ​ទី​​ក៏​បាន​ជួយ​ក្រុម​បាន​ច្រើន​ដែរ។ អ្នក​ត្រូវ​តែ​មាន​ដៃ​ល្អ ហើយ​ និង​ចេះ​ប្រើ​ជើង​លេង​បាល់។ អ្វី​ដែល​សំខាន់​សម្រាប់​អ្នក​ចាំ​ទី​នោះ​គឺ រៀបចំ​មិត្តរួមក្រុម​ពេញ​មួយ​តារាង " ។

Becker បាន​បន្ត​ថា៖ " អ្វី​ដែល​ខុស​គ្នា​ពី​ខ្សែ​ប្រយុទ្ធ​នោះ​គឺ អ្នក​ចាំ​ទី​មិន​រក​គ្រាប់​បាល់។ ពួក​គេ​បញ្ឈប់​គ្រាប់​បាល់​ ប៉ុន្តែ​មនុស្ស​ចូលចិត្ត​អបអរ​គ្រាប់​បាល់។ ដូច្នេះ​ហើយ​បាន​ខ្សែ​ប្រយុទ្ធ​មាន​តម្លៃ​ជាង​បន្តិច​ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា អ្នក​ចាំ​ទី​ដែល​ឈ្នះ Ballon d'Or មាន​តែ​មួយ​រូប​គត់​គឺ អតីត​អ្នក​ចាំ​ទី​សហភាព​សូវៀត​ Lev Yashin ដែល​ឈ្នះ​នៅ​ឆ្នាំ១៩៦៣៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី