Nokia ដាក់កាមេរ៉ាក្រោយរាង​រង្វង់ ឯកាមេរ៉ា Selfie 20MP តម្លៃធូរថ្លៃ

  • 2019-09-07 03:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia 7.2 ​ជា​​ស្រឡាយ​ស្មាតហ្វូន​ធន់មធ្យម(​កណ្ដាល​) ​ដែល​មាន​បំពាក់​ដោយ​កាមេរ៉ា​ខាងក្រោយ​រាង​រង្វង់​ ៣ ​គ្រាប់​ដោយ​ប្រើ​ប្រាស់​ឡេន​ Zeiss។ ស្មាតហ្វូន​ថ្មី​នេះ​ ​រចនា​រូប​រាង​ខាង​មុខ​ដូច​តំណក់​ទឹក​ ប្រើ​អេក្រង់ PureDisplay ​បង្ហាញ​រូប​ភាព​កម្រិត FulHD ៦,៣ អ៊ិញ​ តែ​មាន​បំពាក់​ដោយ​បន្ទះ​ការពារ​កម្រិត​ភាព​សឹក​ឆ្កូត Gorilla Glass 3 ។

កាមេរ៉ាក្រោយលើ Nokia 7.2 ឆ្នាំ ២០១៩

​ចំពោះ​សមត្ថភាព​ខ្លាំង​គឺ​នៅ​ផ្នែក​កាមេរ៉ា​ខាង​ក្រោយ​ ដែល​ Nokia ​ហ៊ាន​ចំណាយ​ដាក់​ឡេន​ ៣ ​គ្រាប់​ (៤៨+៥+៨ ​មេហ្គាភិចសែល)។ ​កាមេរ៉ា​មេ(៤៨) មាន​កម្រិត​ Aperture f/1.9 ​និង​កាមេរ៉ា​ទី ២(Depth Sensor) ឯ​ទី ៣ Wide-angle មាន​កម្រិត Aperture f/2.2 ​ព្រម​ជាមួយ​នឹង​មុខងារ​ថត​ (Pro-mode, Night Mode, Portrait mode ជាដើម ដែលជួយឲ្យស្មាតហ្វូននេះអាចផលិតបាន​រូប ល្អប្រសើរ​គួរសម​ ​បើ​ធៀប​ជាមួយ​ស្មាតហ្វូន​ Flagship ផ្សេងៗ។​ ​ឯ​កាមេរ៉ា​មុខ​ទំហំ ២០ ​មេហ្គាភិចសែល មាន​ថត​រូប​ Selfie ​បាន​ស្អាត​។​

ពណ៍ទាំង ៣ របស់ Nokia 7.2

Nokia 7.2 ​នឹង​អាច​ដំណើរការ​ Android 10 ​ស្តុក​ដើម​ឆាប់ៗ(បច្ចុប្បន្ន Android 9 Pie) ជាមួយ​នឹង​ឈីប​រាង​ហួស​ស៊េរី​បន្តិច​គឺ Snapdragon 660 SoC ល្បឿន ២ GHz ​ប៉ុន្តែ​ថាមពល​ថ្ម​ធំ​ដល់​ទៅ ៣៥០០ មីលីអំពែ​ម៉ោង ហើយ​មាន​រន្ធ​សាក​ភ្លើង USB Type-C មាន​ជម្រើស​ RAM ៤GB មេម៉ូរី​ ៦៤GB ​តម្លៃ ២៩៩ ដុល្លារ ​ឯ​ RAM ៦GB ​មេម៉ូរី ៦៤GB ​តម្លៃ ៣៤៩ ដុល្លារ (តម្លៃ​ទីផ្សារ​អឺរ៉ុប)។

ទស្សនាវីដេអូរៀបរាប់ពេញនៅខាងក្រោមនេះ

​បញ្ជាក់​ដែរ​ថា ​នៅ​ក្នុង​ព្រឹត្តិការណ៍​ ​IFA 2019 ​នេះ​ក្រុមហ៊ុន​ Nokia ​បាន​បញ្ចេញ​ស្មាតហ្វូនជំនាន់​ចុងក្រោយ​របស់​ខ្លួន​ ដូច​ជា Nokia 7.2, Nokia 6.2, Nokia 800 Tough, Nokia 2720 Flip និង Nokia 110។

អត្ថបទទាក់ទង៖

ប្រភព៖ 9to5google   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី