កម្ម​វិធី​មួយ​ត្រូវ​បាន​ផ្អាក ដោយ​សារ​វត្ត​មាន​របស់​ Ji Changwook ​ នៅ​វៀត​ណាម​

  • 2019-09-13 04:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១០​ កន្លង​ទៅ Ji Chang wook បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​វៀត​ណាម ដើម្បី​ចូល​រូម​នៅ​ក្នុង​កម្មវិធី​​មួយ​។

ដោយ​តារា​ប្រុស​រូប​នេះ​ ត្រូវ​មាន​វត្ត​មាន​នៃ​ការ​ចាប់​បើក​ហាង​តែ​មួយ​កន្លែង​ ដែល​មាន​ឈ្មោះ​ថា The Alley ប៉ុន្តែ​កម្ម​វិធី​មួយ​នេះ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ​។ មូល​ហេតុ​ដោយ​សារ​តែ​ មាន​ការ​កក​ស្ទះ​នៅ​ក្នុង​ហាង​ ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ពេក​នៅ​ទី​នោះ​។

ដោយសារ​តែបែប​នេះ​ អ្នក​រៀប​ចំ​កម្មវិធី​ត្រូវ​ផ្អាក​ជា​បន្ទាន់​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ទៅ​លើ​ Changwook ក៏​ដូច​ជា​អ្នក​គាំទ្រ​ផង​ដែរ​។ មិន​ត្រឹម​​តែ​ប៉ុណ្ណោះ​ ការ​ទទួល​ស្វាគមន៍​របស់ តារា​ប្រុស​រូប​នេះ​នៅ​ក្នុង​ព្រលាន​យន្តហោះ​ក៏​មាន​អ្នកគាំទ្រ​ទៅ​រង់ចាំ​ច្រើន​ណាស់​ដែរ​ ដើម្បី​បាន​ឃើញ​ពី​ភាព​ស្រស់​សង្ហា​ តារា​ដែល​ខ្លួន​ស្រលាញ់ ។

ដើម្បី​ដឹង​ពី​មូល​ហេតុ​ពិត​ Ji Chang wook ក៏​បាន​បង្ហោះ​វីដេអូ​នៅ​ក្នុង​ IG Stories និយាយ​​ថា​ មូល​ហេតុ​គឺ​ ដើម្បី​គិត​គូ​ពី​បញ្ហា​សុវត្ថិ​ភាព​របស់​ខ្លួន​ ហើយ​ក៏​មាន​ការ​សោក​ស្ពាយ​យ៉ាង​​ខ្លាំង​ដែល​មិន​បាន​ជួប​អ្នក​គាំទ្រ​ ក៏ដូចជា​សង្ឃឹម​ជួប​គ្នា​នៅ​ឱកាស​ក្រោយ​ទៀត​៕

ប្រភព៖ Jazmine Media   ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា