iPhone 11/11 Pro លក់ដាច់ជាងគេរំពឹងទុក ដោយសារចំណុចថ្មីមួយ
- 2019-09-17 01:34:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 11/11 Pro លក់ដាច់ជាងគេរំពឹងទុក ដោយសារចំណុចថ្មីមួយ
ចន្លោះមិនឃើញ
អ្នកវិភាគល្បីឈ្មោះលោក Ming-Chi Kuo បានបង្ហាញការព្យាករណ៍ថា iPhone 11 និង iPhone 11 Pro នឹងមានតួលេខលក់ចេញកាន់តែប្រសើរជាងការរំពឹងទុកទៅទៀត ស្របពេល Apple កំណត់ការដាក់លក់ជាលើកដំបូងនៅថ្ងៃទី ២០ កញ្ញាខាងមុខ។
ប្រភពខាងលើសង្កត់ធ្ងន់ថាចំណុចរសើបនៃកំណើនការលក់ iPhone ឆ្នាំនេះ ក៏ទាញចេញពីកត្តានៃជម្រើសពណ៌ថ្មីចំនួនពីរ។ ក្នុងនោះរួមមានពណ៌ Midnight Green លើ iPhone 11 Pro និងពណ៌បៃតងជាមួយពណ៌ស្វាយមានលើ iPhone 11 ដែលសុទ្ធសឹងជាជម្រើសពណ៌ថ្មី។
ជាងនេះសម្រាប់ iPhone 11 Pro ទំនងនឹងលក់ដាច់ខ្លាំងនៅទីផ្សារសហរដ្ឋអាមេរិក ស្របពេល iPhone 11 ប្រភេទធូរថ្លៃរំពឹងត្រូវប៉ាន់នៅទីផ្សារប្រទេសចិន។ ចំពោះទំហំនៃការនាំចេញសរុបនៅឆ្នាំ ២០១៩ អាចនឹងកើនដល់ចន្លោះ ៧០-៧៥ លានគ្រឿង៕
អានអត្ថបទ:
ទាំងនេះជាទូរសព្ទទាំង១០ កំពុងទទួលបានចំណាប់អារម្មណ៍ច្រើន
រំលឹកអនុស្សាវរីយ៍ម៉ូតូ Honda Cub ប្រើតកូនតចៅ តាំងពីឆ្នាំ ១៩៥៨