Ronaldo៖ ខ្ញុំ​ចង់​ឈ្នះ​ Ballon d'Or ឲ្យ​បាន​ច្រើន​ ពិសេស​គឺ​ឈរ​លើ Messi

  • 2019-09-18 02:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​បង្ហាញ​ពី​គោល​ដៅ​ឈ្នះ​ Ballon d'Or ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ពិសេស​គឺ​ឲ្យ​ច្រើន​ជាង​គូ​ប្រជែង​ Lionel Messi។

បច្ចុប្បន្ន​កីឡាករ​វ័យ​៣៤​ឆ្នាំ​មាន​ពាន​ Ballon d'Or ៥​ដង​នៅ​ក្នុង​ដៃ​ស្មើ​គ្នា​ជាមួយ​ Messi វ័យ​៣២​ឆ្នាំ​ជា​ខ្សែ​ប្រយុទ្ធ​មក​ពី Barcelona។​ Ronaldo ឈ្នះ​ពាន​ធំៗ​១៥​ដង​ ក្នុង​រយៈ​ពេល​​៩​ឆ្នាំ​ជាមួយ​ Real Madrid ក្នុង​នោះ​មាន​ពាន​ Champions League ចំនួន​​៤ដង​។​

“Messi ស្ថិត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​​ជា​កីឡាករ​ឆ្នើម​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ខ្លួន​ឯង​អាច​ឈ្នះ​ Ballon d'Or ៦, ៧​ ឬ​៨​ដង​លើ​រូប​គេ។​ ខ្ញុំ​ចង់​ឈ្នះ​ Ballon d'Or ព្រោះ​តែ​ខ្ញុំ​ស្រឡាញ់​វា​ ហើយ​ខ្ញុំ​សក្ដិសម​នឹង​ឈ្នះ។​ ខ្ញុំ​យល់​ថា​ ខ្ញុំ​គឺ​លេខ​១​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ប៉ុន្តែ​បើ​មាន​អ្នក​​គាំទ្រ​ផ្សេង​គិត​ថា​ខ្ញុំ​លេខ​២​ក៏​គ្មាន​បញ្ហា​ដែរ"។ Ronaldo និយាយ៕ ​

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម